ជិះទូកនាំកូនទៅមើលស្រែត្រូវខ្យល់បោកបក់លិចស្លា..ប់កូនប្រុស២នាក់…

  ខេត្តក្រចេះ ៖ ក្មេងប្រុសពីរនាក់ម្នាក់អាយុ១២ឆ្នាំនិងម្នាក់ទៀតអាយុ១៤ឆ្នាំ បានស្លា.ប់យ៉ាងអាណោចអាធម្ម ក្រោយពីក្មេងប្រុសរងគ្រោះទាំងពីរនាក់ បានជិះទូកទៅមើលស្រែជាមួយឪពុក ហើយត្រូវខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យលិចទូកតែម្តង។   នគរបាលស្រុកព្រែកប្រសព្វ បានឱ្យដឹងថា ហេតុការលិចទូកនៅកណ្តាលបឹង បណ្តាលឱ្យមានមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀត រួចផុតពីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។   នគរបាលបានបន្តថា នៅថ្ងៃកើតហេតុ បុរសជាឪពុកឈ្មោះ ទី … Read More

ទារកវ័យប្រហែល៤ទៅ៥ថ្ងៃម្នាក់ត្រូវម្ដាយយកមកប្លុងចោលផ្អើលពលរដ្ឋរាយការណ៍ជូនអាជ្ញាធរ យកទៅថែរក្សា…

  ភ្នំពេញ ៖ ទារកវ័យប្រហែល៤ទៅ៥ថ្ងៃម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ បានយកមកប្លុងចោលមុខផ្ទះប្រជាពលរដ្ឋ បង្ករឲ្យមានការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៥ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកេីតហេតុ មុននិងប្រទះឃើញទាករខាងលើ គឺពួកគាត់ជាប្រជាពលរដ្ឋរស់ក្នុងភូមិ បានលឺសំលេងក្មេងយំ ហើយដោយមានការងឿងឆ្ងល់ ពួកគាត់បានចេញមកក្រៅផ្ទះ ក៍ប្រទះឃើញទារកខាងលើ មិនថាម្តាយយកមកប្លុងចោលដាក់ក្រោម ប្រភូមិ មុខផ្ទះប្រជាពលរដ្ឋ តាំងពីពេលណានោះទេ ដោយមានថងមួយមានខោអាវនិងទឹកដោះគោក្នុងនោះថែមទៀតផង។ ប្រភពបន្តទៀតថា ដោយឃើញសភាពបែបនេះ មេីលទៅគួរឲ្យអាណិតអាសូរ … Read More

ខំក្រោកពីព្រឹកដឹកសាច់ប៉ាតេយកទៅអោយម៉ូយ អកុសលជិះម៉ូតូធ្លាក់ជង្ហុក ត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអណោចអធម…

  ភ្នំពេញ ÷ បុរសម្នាក់បានស្លាប់បាត់បង់ជិវិត ក្រោយពេលជិះម៉ូតូធ្លាក់ចូលជង្ហុកត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកកិន បែកក្បាលស្លាប់នៅកន្លែងកើតហេតុ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៧. ខែសីហា. ឆ្នាំ២០២៥. ស្ថិតនៅផ្លូវ១០៤. សង្កាត់ទៀន ខណ្ឌដង្កោ. រាជធានីភ្នំពេញ។ សពជនរងគ្រោះខាងលើមានឈ្មោះ. យន ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម. ខេត្តកណ្តាល. បច្ចុប្បន្នស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ. រាជធានីភ្នំពេញ។ … Read More

ជិះម៉ូតូឌុបគ្នាប្រញាប់ទិញម្ហូបហូបបាយថ្ងៃត្រង់ បុកគូទរថយន្តមួយគ្រឿងទៀតហើយជ្រុលទៅបុកបង្កាន់ដៃស្ពានស្លាប់ម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យ…

  ភ្នំពេញ ÷ យុវជនម្នាក់ជនម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈជិះម៉ូតូបុករថយន្តមួយគ្រឿងនិងជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៦. ខែសីហា. ឆ្នាំ២០២៥. ស្ថិតនៅខាងលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១. សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   សពយុវជនរងគ្រោះខាងលើមានឈ្មោះ សាន្ត ឡិប អាយុ១៨ឆ្នាំ. មុខរបរកម្មករ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា. មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ខាងលើបានជិះម៉ូតូចេញពីកន្លែងធ្វើការបម្រុងទៅរកទិញម្ហូបហូបបាយថ្ងៃត្រង់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកYAMAHAព៍ណខៀវ … Read More

ប្រុសត្រូវរថយន្តកិនស្លាប់ទៀត…

  ភ្នំពេញ ៖ ពិតជាទុក្ខជាន់លើទុក្ខមែន គ្រួសារមួយម្ដាយទើបតែស្លាប់បាន៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលនេះ កូនប្រុសម្នាក់ជិះម៉ូតូដើរលេង ធ្លាក់គន្លុកបណ្ដាលឲ្យដួល ក៏ត្រូវបានបានរថយន្តធុនធំ១គ្រឿងកិនស្លាប់ទៀត យុវជនម្នាក់ទៀតដែលជាអ្នកឌុបរងរបួសបាក់ភ្លៅធ្ងន់ធ្ងរ ។   ហេតុការណ៍ខាងលើនោះបានកើតឡើងនាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ ជិតស្ពានផ្លូវល្បឿនលឿន ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។   ជនរងគ្រោះដែលស្លាប់នោះឈ្មោះខឿន វណ្ណដា អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង … Read More

អាសូណាស់. យុវជនម្នាក់ ឆ្លៀតពេលទំនេរមករកត្រីឲ្យម្តាយនិងបងស្រីធ្វើម្ហូប អកុសលលិចចូលក្នុងទឹករណ្តៅដីចាស់បាត់មួយយប់លុះព្រឹកឡើងទើបរកសពឃើញ…

      ភ្នំពេញ ÷ យុវជនម្នាក់បានលិចចញលក្នុងទឹកបាត់មួយយប់ខណៈនាំគ្នាំចុះរកត្រីក្នុងទឹកស្រះរណ្តៅដីចាស់ លុះព្រឹកឡើងទើបកម្លាំងទ័ពពិសេស៩១១ បានរុករកសពឃើញ. នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥. ស្ថិតនៅរណ្តៅដីចាស់មួយកន្លែង ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។   សពយុវជនរងគ្រោះខាងលើមានឈ្មោះ ធី ធាយ អាយុ២២ឆ្នាំ. មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ. មានស្រុកកំណើត នៅភូមិច័ន្ទរ៉ា … Read More

រួមរស់មិនចុះសម្រុងគ្នា មិនបែកគ្នា រហូតកេីតមានហិង្សាដោយប្ដីអត់ខាន់ស្លាវាយធ្វេីបាបនិងកាត់ម្រាមកូនដៃដាច់ ត្រូវបងស្រីប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ…

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥នេះ បានបញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការកាត់អវយវៈ ឫពិការភាព ប្រព្រឹត្តដោយសហព័ន្ធ (ប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះបណ្ដាលឱ្យដាច់ម្រាមកូនដៃខាងស្ដាំ) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៧និង០០នាទី ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ … Read More

តៃកុងរថយន្តម្នាក់បើកម៉ូតូបុករ៉ឺម៉កម៉ូតូប្រមូលសំរាមរបស់សាលាសង្កាត់ជើងឯកពីក្រោយបណ្តាលឲ្យស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី…

  ភ្នំពេញ ÷ បុរសម្នាក់ជិះម៉ូតូបុករ៉ឺម៉ក ប្រមូលសំរាម បណ្តាលឲ្យសស្លា-ប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី. ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥. ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។   សពជនរងគ្រោះខាងលើមានឈ្មោះ ឡេង ស៊ីណាអាយុ ៤៣ឆ្នាំ មុខរបរ បើកបររថយន្តស្នាក់នៅ ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។   យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមសន្តិសុខនិងប្រជាការពារសាលាសង្កាត់ជើងឯកមួយក្រុមបើករ៉ឺម៉កម៉ូតូប្រមូលសំរាមតាមបណ្តាយផ្លូវ២១៧ ជិតសាលាសង្កាត់ជើងឯក ហើយក្រុមសន្តិសុខនិងប្រជាការពារបានដើរប្រមូលសំរាមតាមផ្លូវនិងលើសួនពុះចែកទ្រូងផ្លូវ … Read More