ក្រសួងការងារ សហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ស្ដីពី របបសន្តិសុខសង្គម …

  រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មានជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញដោយលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីច្បាប់ និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ព្រមទាំងជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមបណ្ឌិត ហេង សូផាត់ណារិទ្ធ បានថ្លែងថា ការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ត្រូវបានលេចជារូបរាងដំបូងនាទសវត្សរ៍ ឆ្នាំ១៩៤០ … Read More

តម្រួតថៃស្ទាក់បង្ក្រាបថ្នាំញៀននៅខេត្តសារ:បុរី បានជិត៨លានគ្រាប់ឃាត់មនុស្ស៦នាក់ពាក់ព័ន្ធនិងគ្រឿងញៀន…

    ប្រទេសថៃ ÷ ថ្នាំញៀនប្រភេទយ៉ាម៉ា ជិត៨លានគ្រាប់ ត្រូវបានកម្លាំងតម្រួតថៃ ស្ទាក់ចាប់បាន ក្រោយពីទទួលព័ត៌មានច្បាស់ការណ៍ថា មានការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំមកពីភាគឦសាន្ត។ យោងតាមការផ្សាយរបស់កាសែត ថៃរ៉ាត់បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ពីកម្លាំង ក ស ស្តីពីការដឹកជញ្ជូនថ្នាំញៀនឆ្លងកាត់ខេត្តសារ:បុរី ក្រោយពេលសង្ក្រាន្តត្រូវបានបញ្ចប់ រួចមក លោក ប៊ុន ឈិន ស្នងការតម្រួតខេត្តសារ:បុរី បានចាត់កម្លាំង អោយត្រៀមចាំដើម្បីប្រតិបត្តិការ នៅពេលដែលមានការសង្ស័យ។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ … Read More

ព្យុះទឹកកកវាយប្រហារប្រទេសកាណាដា លំនៅដ្ឋានរាប់សែនខ្នងនិង ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់…

  លំនៅដ្ឋានរាប់សែនខ្នងនៅភាគខាងកើតប្រទេសកាណាដា នៅតែគ្មានថាមពលប្រើប្រាស់ គិតត្រឹមថ្ងៃសុក្រទី០៧ ខែមេសានេះ ពោលគឺពីរថ្ងៃបន្ទាប់ពីព្យុះទឹកកកបានសម្លាប់មនុស្ស ៣នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធំធេង ជាពិសេសនៅទីក្រុងម៉ុងរ៉េអាល់។   លំនៅដ្ឋានប្រហែល ៤០០,០០០ខ្នងជាមួយនឹងប្រជាជន ១.១លាននាក់ក្នុងទីក្រុងកេបិច បានស្ថិតក្នុងភាពងងឹត ដោយសារការដាច់ចរន្តអគ្គិសនី។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ហាយដ្រូ កេបិច (Hydro-Quebec) បាននិយាយថា យើងបានស្តារថាមពលឡើងវិញដល់អតិថិជនជាង ៥០ភាគរយដែលរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនី។   ទន្ទឹមគ្នា ក្រុមហ៊ុននេះមានទំនុកចិត្តថា លំនៅដ្ឋានអតិថិជន ២០០,០០០ខ្នងទៀត នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅថ្ងៃចុងសប្តាហ៍នេះ។   ព្យុះទឹកកកនេះបានប៉ះពាល់ខ្លាំងដល់ខេត្តកេបិច … Read More

ផ្ទុយស្រឡះពីក្ដីរំពឹងរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទីក្រុងមូស្គូទាំងជួររដ្ឋាភិបាល និងប្រជាជនរុស្ស៊ី បានច្រានចោលទាំងស្រុងតែម្ដង បើទោះបីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ បានប្រកាសចេញដីកាចាប់ខ្លួន លោក ពូទីន ប្រធានាធិបតីរុស្ស៉ី ក្រោមបទចោទប្រកាន់ថា ពាក់ព័ន្ធករណីចាប់បញ្ជូនកុមារដ៏ដូចជាមនុស្សពេញវ័យដោយខុសច្បាប់ ចេញពីទឹកដីរបស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី…

ដីការបស់តុលាការ ICC មានប្រសិទ្ធភាពដូចម្ដេចទៅ បើរុស្ស៊ីមិនស្ថិតក្នុងសន្ធិសញ្ញាសមាជិកនេះផង ?! ការចាប់បញ្ជូនកុមារ និងមនុស្សពេញវ័យដោយខុសច្បាប់នេះ ICC បានចោទប្រកាន់ រុស្ស៊ី ថា ធ្វើឡើងចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ ទីក្រុងមូស្គូចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីជាងមួយឆ្នាំមុននេះ។ ករណីនេះ លោក បៃដិន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ពូទីន ច្បាស់ណាស់ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយ ខ្ញុំយល់ថា ដីកាចាប់ខ្លួនរបស់ ICC ទៅលើ លោក ពូទីន គឹជារឿងសមហេតុសមផល, ប៉ុន្តែសំណួរស្ថិតត្រង់ថា ដីកានេះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ … Read More

ជប៉ុន ពិតជាចង់ដណ្ដើមភូមិសាស្ត្រនយោបាយជាខ្លាំងនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយហៅឥណ្ឌាជួយគាំទ្រ…

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងប្រកាសពីផែនការថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរី និងបើកចំហ នៅឯទីក្រុងញូដេលី ហើយស្វែងរកការគាំទ្រពីឥណ្ឌា ដើម្បីចាប់ដៃគូគ្នាជាមួយទីក្រុងតូក្យូ ចំពោះមុខការកើនឡើង ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ក្រុមមន្រ្តីជប៉ុនបាននិយាយថា នៅក្រោមផែនការថ្មីនោះ នឹងត្រូវប្រកាសកំលុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក គីស៉ីដា នៅប្រទេសឥណ្ឌា, ដោយជប៉ុននឹងបង្កើនការគាំទ្រដល់ប្រទេសដែលមានទីផ្សារកំពុងអភិវឌ្ឍខ្លាំង ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកផ្ទាល់។ ការសម្រេចចិត្តរបស់លោក … Read More

ក្រសួងការពារជាតិ តៃវ៉ាន់ លើកឡើងថា យន្តហោះចម្បាំងរបស់ចិន ១៩គ្រឿង បានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន….

  បើតាមសារព័ត៌មាន AFP បានចុះផ្សាយ កាលពីថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ដោយលើកឡើងពី ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្តហោះចម្បាំង J-10 ចំនួន ១៩គ្រឿង បានហោះហើរចូលទៅក្នុងផ្នែកភាគនិរតី នៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ បើទោះបីជាវាស្ថិតនៅជិតឆ្នេរសមុទ្រចិនក៏ដោយ ប៉ុន្តែជាដែនកោះតៃវ៉ាន់។ ករណីនេះ កងកម្លាំងតៃវ៉ាន់ បានតាមដានសកម្មភាពយ៉ាងជាប់លាប់ រួមទាំងការបញ្ជូនយន្តហោះទ័ពអាកាស ដែលជាធម្មតាធ្លាប់ប្រើប្រាស់ ដើម្បីឆ្លើយតបចំពោះសកម្មភាពរបស់យន្តហោះចិនបែបនេះជារឿយៗ។ យ៉ាងនេះក្តី ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា … Read More

រ៉ុស្ស៊ី ចាប់អារម្មណ៍ថា អ៊ុយក្រែន កំពុងវាយប្រហារខ្លួនដោយដ្រូន…

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ថា ក្រុមមន្ត្រីរុស្ស៊ី និង បណ្ដាញផ្សព្វផ្សាយ កំពុងតែប្រើពាក្យ ថា វត្ថុបរទេសមិនស្គាល់អត្ដសញ្ញាណ មើលទៅហាក់បីដូចជាមិនគួរឲ្យខ្លាច ហើយកំពុងតែចោទប្រកាន់ដល់អ៊ុយក្រែន អំពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។ ដោយឡែក អ៊ុយក្រែន វិញ កាលពីថ្ងៃពុធ បានច្រានចោល ចំពោះការកំណត់គោលដៅទៅលើរុស្ស៊ី។ លោក មីខៃឡូ ប៉ូដូលយ៉ាក … Read More

ទីក្រុងប៉េកាំង អំពាវនាវរកសន្តិភាព ការលើកកម្ពស់សន្ទនា និងដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន…

  បើតាមភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឱ្យដឹងថា លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង ថា ខ្លឹមសារសំខាន់ គឺការអំពាវនាវ ដើម្បីស្វែងរកសន្តិភាព លើកកម្ពស់ការសន្ទនា និងលើកកម្ពស់ដំណោះស្រាយ នយោបាយ ចំពោះវិបត្តិនៅអ៊ុយក្រែន។ នេះជាប្រធានបទស្របគ្នាទៅនឹងកាលពីថ្ងៃចន្ទម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ខ្លួនជំរុញឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយ ដោយសន្តិវិធីសម្រាប់វិបត្តិអ៊ុយក្រែន បើទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំង អាចពិចារណាការផ្គត់ផ្គង់អាវុធ ដល់សម្ព័ន្ធមិត្តរបស់ខ្លួនគឺ … Read More

ចិន ចោទថា យន្តហោះឈ្លបយកការណ៍ របស់អាមេរិក ចូលលូកលាន់ដោយចេតនា ចំពោះស្ថានការណ៍ក្នុងតំបន់ នៅច្រកសមុទ្រតៃវ៉ាន់….

  បើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ចិនបានចេញមុខមុខចោទប្រកាន់សហរដ្ឋអាមេរិកភ្លាមៗថា បានបង្កគ្រោះថ្នាក់ចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីយន្តហោះឈ្លបយកការណ៍ និងល្បាតដែនសមុទ្រធុន P-8A មួយគ្រឿងរបស់យោធាអាមេរិក ហោះហើរកាត់ពីលើដែនទឹក ដែលខណ្ឌចែកចិនដីគោក ហើយនិងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ។ គួរបញ្ជាក់ថា ទីក្រុងប៉េកាំងជារឿយៗត្រូវបានធ្វើឱ្យក្តៅស្លឹកត្រចៀក ដោយសារតែបេសកកម្មយោធារបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរកាត់តាមច្រកសមុទ្រតូចមួយនេះ។ ភាគច្រើនទីក្រុងវ៉ាស៉ីនតោនបានបញ្ជូននាវាចម្បាំង ខណៈម្តងម្កាលបានបញ្ជូនយន្តហោះយោធា។ ចិនអះអាងថា ខ្លួនមានសិទ្ធិអធិបតេយ្យនិង យុត្តាធិការ លើច្រកសមុទ្រតៃវ៉ាន់ ដ្បិតកោះតៃវ៉ាន់ផ្ទាល់ត្រូវបានចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ … Read More

លោក ចូ បៃដិន លើកឡើងថា រុស្ស៊ី ផ្អាកការចូលរួមសន្ធិសញ្ញានុយក្លេអ៊ែរ New START មែន, ប៉ុន្តែមិនប្រើអាវុធនុយក្លេអ៊ែរនោះទេ…

  បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានរិះគន់រុស្ស៉ីសម្រាប់ការសម្រេចចិត្តផ្អាកការចូលរួមរបស់ខ្លួន ក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ប៉ុន្តែ បាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញថា ទីក្រុងមូស្គូកំពុងពិចារណា ឬក៏អាចនឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ។