អ្នកបើកបររថយន្តដឹកចេកងងិតមុខក្នុងពេលបើកបរ បុករះតូបលក់សៀវភៅបណ្តាលអោយរងការខូចខាតនិងរងរបួសធ្ងន់និងស្រាល…

 

ភ្នំពេញ:មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានដឹកចេក បុករះ តូប អាជីវករលក់ដូរសៀវភៅ

នៅមុខរៀនសាលាបឋមសិក្សា

ស្ទឹងមានជ័យ បណ្ដាលឱ្យមានមនុស្សរងរបួសស្រាល និងរងការខូចខាតសម្ភារៈជាច្រើនតូប នៅក្នុង

សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

នាវេលាម៉ោង១០ព្រឹក ។

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥

 

យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថា. នៅមុនពេលកើតហេតុក្រុមអាជីវករលក់សម្ភារ:សិក្សា កំពុងតែនាំគ្នាអង្គុយលក់សៀវភៅប៊ិចនិងសម្ភារៈកីឡា ដូចសព្វដង ខណៈពេលនោះក៏មានរថយន្តសាំយុងព៍ណសពាក់ផ្លាកលេខ ព្រះសីហនុ 2B-9658 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីជាប្រពន្ធដេកចេញពេញលើរថយន្ត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពេលនោះអ្នកបើកបររថយន្តខាងលើមានអាការៈមិនស្រួលងងិតមុខ ក៏បានរេចង្កូតបុករះតូបអ្នកលក់នៅមុខសាលាបណ្តាលអោយរងការខូចខាតអស់ជាច្រើនតូប និងរងរបួសធ្ងន់និងស្រាលជាច្រើនន

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌមានជ័យចុះមកជួយសម្រួលចរាចរណ៍និងវាស់វែងពិនិត្យនៅទីតាំងកើតហេតុខាងលើនិងបាននាំខ្លួនអ្នកបើកបររថយន្តទៅធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.