អាសូណាស់. យុវជនម្នាក់ ឆ្លៀតពេលទំនេរមករកត្រីឲ្យម្តាយនិងបងស្រីធ្វើម្ហូប អកុសលលិចចូលក្នុងទឹករណ្តៅដីចាស់បាត់មួយយប់លុះព្រឹកឡើងទើបរកសពឃើញ…
ភ្នំពេញ ÷ យុវជនម្នាក់បានលិចចញលក្នុងទឹកបាត់មួយយប់ខណៈនាំគ្នាំចុះរកត្រីក្នុងទឹកស្រះរណ្តៅដីចាស់ លុះព្រឹកឡើងទើបកម្លាំងទ័ពពិសេស៩១១ បានរុករកសពឃើញ. នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥. ស្ថិតនៅរណ្តៅដីចាស់មួយកន្លែង ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខាងលើមានឈ្មោះ ធី ធាយ អាយុ២២ឆ្នាំ. មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ. មានស្រុកកំណើត នៅភូមិច័ន្ទរ៉ា ឃុំស្ពឺខ. ស្រុកបាភ្នំ ខេត្តព្រៃវែង។
បើយោងតាមការរៀបរាប់របស់ក្រុមគ្រួសារសពជនរងគ្រោះខាងលើបានឲ្យដឹងថា នៅប្រហែលជាម៉ោង៤ជាង ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ យុវជនខាងលើនិងមិត្តភ័ក្រ៥នាក់ទៀតបាននាំគ្នាមករកត្រីនៅក្នុងស្រះទឹកចំនុចកើតហេតុ. ហើយបាននាំគ្នាចុះទឹកអូសអ៊ួនរកត្រី ខណៈអូសដល់ទឹកជ្រៅក៏លិចបាត់យុវជនខាងលើ ហើយមិត្តភ័ក្រដែលចុះទៅជាមួយគ្នាបាននាំគ្នាហែលមកកន្លែងទឹករាក់វិញ ហើយនាំគ្នាជួយរុករកដែរតែរកមិនឃើញ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃស. ខណៈពេលដែលសមត្ថកិច្ចទទួលបានព័ត៍មានថាមានអ្នកលង់ទឹកនេះភ្លាម សមត្ថកិច្ចក៏បានទំនាក់ទំនងទៅកាន់កងទ័ពពិសេស៩១១ យកទូកនិងសម្ភារៈមកកាន់ទីតាំងកើតហេតុខាងលើចុះរុករកសពឃើញ ហើយសមត្ថកិច្ចបានធ្វើកោសល្យវិច័យ ទៅលើសាកសព រួចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












