ជិះទូកនាំកូនទៅមើលស្រែត្រូវខ្យល់បោកបក់លិចស្លា..ប់កូនប្រុស២នាក់…
ខេត្តក្រចេះ ៖ ក្មេងប្រុសពីរនាក់ម្នាក់អាយុ១២ឆ្នាំនិងម្នាក់ទៀតអាយុ១៤ឆ្នាំ បានស្លា.ប់យ៉ាងអាណោចអាធម្ម ក្រោយពីក្មេងប្រុសរងគ្រោះទាំងពីរនាក់ បានជិះទូកទៅមើលស្រែជាមួយឪពុក ហើយត្រូវខ្យល់បោកបក់ខ្លាំង បណ្តាលឱ្យលិចទូកតែម្តង។
នគរបាលស្រុកព្រែកប្រសព្វ បានឱ្យដឹងថា ហេតុការលិចទូកនៅកណ្តាលបឹង បណ្តាលឱ្យមានមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀត រួចផុតពីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នគរបាលបានបន្តថា នៅថ្ងៃកើតហេតុ បុរសជាឪពុកឈ្មោះ ទី សោភាង អាយុ៤៤ឆ្នាំ រួមទាំងកូនប្រុស២នាក់ បានជិះទូកមួយគ្រឿងទៅមើលស្រែ និងអោយចំណីត្រីនៅចំណុចទួលក្រសាំង ភូមិថ្មរាប ពេលជិះទូកដល់កណ្តាលបឹងស្រាប់តែមានខ្យល់បក់មកខ្លាំងបង្កជាទឹករលកបក់បោកបណ្តាលឱ្យលិចទូកតែម្តង។
យោងតាមការបំភ្លឺរបស់ឈ្មោះ ទី សោភាង ត្រូវជាឪពុកបង្កើតជនរងគ្រោះ បានបំភ្លឺថា៖ក្រោយជួបគ្រោះលិចទូក ដោយសារទឹករលកខ្លាំងពេកខ្លួនជួយកូនមិនឈ្នះ ខ្លួនក៏ហែលទឹកមកដល់ត្រើយម្ខាងប្រាប់បងប្អូនប្រជាពលរដ្ឋឱ្យជួយស្វែងរក ក្រោយកើតហេតុលនៅវេលាម៉ោង២០ និង៣០នាទី អ្នក
ភូមិជួយស្វែងរកដោយប្រើសំណាញ់បង់ទើបរកឃើញ ប៉ុន្តែពួកគេបានស្លាប់បាត់ទៅហើយ ។
ការពិនិត្យសាកសព កម្លាំងជំនាញ នៃអធិដ្ឋាននគរបាលស្រុកព្រែក ប្រ
សព្វ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រសព្វ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះដល់ផ្ទះជនរង
គ្រោះពិនិត្យឃើញថា៖សពឈ្មោះ ឃុន វណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ
និង ឈ្មោះ ឃុន វ៉ាន់នី ភេទប្រុស អាយុ១២ឆ្នាំត្រូវបងប្អូនបង្កើតមានសភាពរឹង ស្លែកស្លាំង មិនមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ និងមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












