ប្រុសត្រូវរថយន្តកិនស្លាប់ទៀត…

 

ភ្នំពេញ ៖ ពិតជាទុក្ខជាន់លើទុក្ខមែន គ្រួសារមួយម្ដាយទើបតែស្លាប់បាន៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលនេះ កូនប្រុសម្នាក់ជិះម៉ូតូដើរលេង ធ្លាក់គន្លុកបណ្ដាលឲ្យដួល ក៏ត្រូវបានបានរថយន្តធុនធំ១គ្រឿងកិនស្លាប់ទៀត យុវជនម្នាក់ទៀតដែលជាអ្នកឌុបរងរបួសបាក់ភ្លៅធ្ងន់ធ្ងរ ។

 

ហេតុការណ៍ខាងលើនោះបានកើតឡើងនាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ ជិតស្ពានផ្លូវល្បឿនលឿន ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះដែលស្លាប់នោះឈ្មោះខឿន វណ្ណដា អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំណែកអ្នកឌុបឈ្មោះផល ឧត្ដម អាយុជាង២០ឆ្នាំ របួសបាក់ភ្លៅហើយអ្នកទាំ២ ស្នាក់នៅម្ដុំផ្សារព្រៃទទឹងផ្លូវជាតិ លេខ៣ ។

 

បើតាមក្រុមគ្រួសារបាននិយាយថា ជនរងគ្រោះឈ្មោះខឿន វណ្ណដា ទើបតែស្លាប់ម្ដាយបាន៣ថ្ងៃ ប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ខាងលើរួមនិងមិត្តភក្ដិ២នាក់ទៀត ។ បាននាំគ្នាជិះម៉ូតូ២គ្រឿងចេញពីផ្សារព្រៃទទឹងផ្លូវជាតិលេខ៣ ទៅលេងមិត្តភក្ដិនៅឯភ្នំប្រសិទ្ធ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលស្លាប់តាមក្រោយម្ដាយបែបនេះតែម្ដង ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំ1O-1565 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជែងស្ដាំរថយន្តធន់ធំពណ៍ពាក់ស្លាកលេខភ្នំពេញ3B-3429 សណ្ដោងកន្ទុយរ៉ឺម៉កដឹកទំនិញ១គ្រឿង ហើយបានធ្លាក់ជង្ហុកបណ្ដាលឲ្យដួល ក៏ត្រូវរថយន្តនោះកិនបណ្ដាលឲ្យអ្នកអង្គុយក្រោយស្លាប់ និងអ្នកបើកម៉ូតូរបួសធ្ងន់ ។

 

នគរបាលបានប្រាប់ថា ក្រោយពេលកើតហេតុហើយក្រុមគ្រួសារនិងយកសពទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំង ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ។ បន្ទាប់មកនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះទៅវាស់វែង និងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការចាត់ការតាមច្បាប់ ៕

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.