កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ …
ភ្នំពេញ ÷ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួចរបស់ជនជាតិបរទេសបានសម្រេចរួចក៏បណ្ដើរតាមផ្លូវ ខណៈពេលនោះក៏ជួបនូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រក៏បានឃាត់សួរនាំទៅទេីបដឹងថាជនសង្ស័យខាងលើបានលួចម៉ូតូបានយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលព្រៃស
ករណីនេះកាលពីវេលាម៉ោង០២និង១៥នាទីរំលងអធ្រាត្រ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចបុរីធីវីស្ដារ ផ្លូវបេតុង ផ្ទះលេខA០១ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះ ក្រូត អាទូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិរុស្សី មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខA០១ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ ទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២និង១៥នាទីទាបភ្លឺ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្លូវបេតុង បុរីធីវីស្តារ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យ បានបណ្ដើរម៉ូតូ០១គ្រឿងម៉ាកTODAY ពណ៌ខៀវ ពាក់ផ្លាកលេខសៀមរាប1AF-7578 តាមបណ្ដោយផ្លូវបេតុងព្រៃស ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានឃាត់ដើម្បីសួរនាំ ពេលនោះជនសង្ស័យឆ្លើយប្រាប់ថា ជាម៉ូតូដែលរូបខ្លួន បានធ្វើសកម្មភាពលួច នៅត្រង់ចំណុចផ្ទះលេខA01 ផ្លូវបេតុង បុរីធីវីស្ដារខាងលេី រួចសមត្ថកិច្ចក៏ឃាត់ជនសង្ស័យ រួចនិងវត្ថុតាង ១/ម៉ូតូម៉ាកTODAY ពណ៌ខៀវ ពាក់ផ្លាកលេខសៀមរាប1AF-7578 យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ។
ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវរកជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូម៉ាកខាងលើ ដែលមានទីលមនៅ ផ្លូវបេតុង ផ្ទះលេខA០១ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មកដាក់ពាក្យបណ្ដឹងចំជនសង្ស័យ ដើម្បីឱ្យសមត្តកិច្ចចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាព ប្រាប់ថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ។
បន្ទាប់ពីសួរនាំរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសក៏បានឃាត់ខ្លួនជនសង្ស័យរូបនឹងម៉ូតូរបស់ជនរងគ្រោះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បី ចាត់ការបន្ត។
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












