យុវជនជាជាងផ្សារដែកម្នាក់បានឡើងទៅប្រក់ដំបូលនៅឃ្លាំងមួយកន្លែងស្រាប់តែជាន់ស័ង្កសីផុងធ្លាក់មកក្រោមបោកក្បាលស្លាប់ …
ភ្នំពេញ ÷ ក្រុមជាងផ្សារដែកមួយក្រុមបានឡើងទៅប្រក់ដំបូល ឃ្លាំង ខណៈពេលដែលម្ចាស់ឃ្លាំងបានហៅក្រុមពួកគេទៅជុសជុលដំបូល ពេលដែលមេឃភ្លៀងមានលិចទឹកខ្លាចខូចខាតសម្ភារៈនៅខាងក្រោម ពេលនោះក៏គ្មានយុវជនអាយុ១៦ឆ្នាំម្នាក់ដែលជាកូនជាងបានឡើងទៅជាមួយស្រាប់តែជាន់ស័ង្កសី ដឺរឃ្លាំងខាងលើដាក់បំភ្លឺនៅខាងក្រោម ផុងធ្លាក់មកក្រោមបោកក្បាលនឹងថ្មស្លាប់ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀលថ្ងៃទីដ១០ខែ តុលាឆ្នាំ២០២៥ ស្ថិតនៅឃ្លាំងមួយកន្លែង តាមផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ ភឹម សីហា អាយុ១៦ឆ្នាំមានស្រុកកំណើតនៅភូមិត្នោតជ្រុំ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជាង ខាងលើមានគ្នាមួយក្រុម ដែលខាងថៅកែឃ្លាំងបានហៅពួកគេដើម្បីឲ្យមកជួសជុលដំបូលខណៈដែលខែនេះជាខែភ្លៀង ហើយមានទឹកលិចពីលើដំបូលចូលក្នុងឃ្លាំងព្រោះតែខ្លាចខូចខាតសម្ភារ:នៅខាងក្នុង ខណៈពេលដែលកំពុង ជួសជុលដំបូលជនរងគ្រោះមានអាយុ១៦ឆ្នាំនោះបានដើរជាន់ ស័ង្កសីដែល ឃ្លាំងបានដាក់បំភ្លឺ ស្រាប់តែផុងធ្លាក់ជនរងគ្រោះមកខាងក្រោម ផ្កាប់មុខបោកនិងថ្មសាបបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ខាងមេការក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យ ទៅពិនិត្យនៅកន្លែងកើតហេតុ ក្រោយពីទទួលបាន ព័ត៌មានថាមានមនុស្សធ្លាក់ពីលើដំបូលស្លាប់ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុពិតជាបានឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់រួចក៏បានរាយការណ៍ទៅខាងសមត្ថកិច្ចកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចូលមក ដើម្បីឲ្យពិនិត្យសពថាតើសពជនរងគ្រោះពិតជាស្លាប់ ដោយសារធ្លាក់ពីលើដំបូលពិតប្រាកដមែនឬក៏យ៉ាងណា ។
តាមការពិនិត្យកោសល្យវិច្ច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (ជាន់ផុងដំបូលស័ង្កសីជ័រថ្លាឃ្លាំងធ្លាក់ស្លាប់)ពិតប្រាកដមែន ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌













