IMF មើលឃើញសេដ្ឋកិច្ចសកល មានកំណើនយឺតយ៉ាវក្នុងឆ្នាំ២០២៤ បណ្ដាលមកពីអតិផរណានៅប្រទេសចិន និងសង្គ្រាមពីរជ្រុង …

យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានបង្ហាញថា សេដ្ឋកិច្ចសកលលោក អាចនឹងដើរយឹតមួយឆ្នំាបន្តទៀត ខណៈកំណើនមានលក្ខណៈសន្សឹមៗ ខណៈអតិផរណា បន្តកើនឡើងនៅប្រទេសចិន និងកំណើនតម្រូវការតិចតួចនៅតំបន់សហភាពអឺរ៉ុប ដែលបង្កមកពីបញ្ហាសង្គ្រាមទំាងពីរជ្រុងនៃពិភពលោក ពោលគឺ តំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និង រុស្ស៊ី ដែលបញ្ហានេះ បានធ្វើឱ្យសុខភាពសេដ្ឋកិច្ចសកល មានភាពទន់ខ្សោយ។ ស្ថិតនៅក្នុងបរិការណ៍នេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិដដែលបានព្យាករណ៍ទៀតថា កំណើនជីឌីភីសកលលោក(GDP)ពិតប្រាកដមានប្រមាណជា៣,២% សម្រាប់ឆ្នំា២០២៤ និងឆ្នំា២០២៥ខាងមុខ។ លោក ពៀរ៉េ អូលីវ័រ ហ្គោរីនចាស់(Pierre-Olivier Gourinchas) សេដ្ឋវិទូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា សេដ្ឋកិច្ចសកលលោកនៅតែបន្តនូវភាពធន់បន្ថែមទៀត។ … Read More

ធនាគារជាតិ នៃកម្ពុជា ស្នើឱ្យសមាគមធនាគារបង្កើនការយកចិត្តទុកដាក់ការពារផលប្រយោជន៍រួមជាមួយអតិថិជន និងឆ្លើយតបភ្លាមៗអំពីផលប៉ះពាល់ …

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យសមាគមធនាគារនៅកម្ពុជា បង្កើនការយកចិត្តទុកដាក់លើកិច្ចការពារផលប្រយោជន៍រួមរបស់សមាជិក និងអតិថិជន និងបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបភ្លាមៗ ចំពោះព័ត៌មានដែលមិនត្រឹមត្រូវ ឬដែលមានផលប៉ះពាល់អវិជ្ជមានដល់វិស័យធនាគារ។ នេះជាការលើក ឡើងរបស់លោកជំទាវ ក្នុងកម្មវិធីខួប ៣០ឆ្នាំ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ លោកជំទាវបណ្ឌិត ជា សិរី បានបន្តថា បង្កើនកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង កិច្ចការពារអតិថិជន និងដោះស្រាយបណ្តឹងអតិថិជនឱ្យមានប្រសិទ្ធភាព ពង្រឹងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ … Read More

កូរ៉េ មើលឃើញការវិនិយោគបន្ថែម ជជែកសុំការជួយសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  …

រាជធានីភ្នំពេញ ÷ ក្នុងជំនួបពិភាក្សាអំពីពាណិជ្ជកម្ម-វិនិយោគ រវាង កម្ពុជា-សាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើគម្រោងវិនិយោគមួយចំនួនរបស់វិនិយោគិនកូរ៉េ ដែលកំពុងស្នើសុំការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពិនិត្យ និងផ្ដល់ការណែនាំក្នុងកម្រិតបច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជានេះ អាចទទួលបានលទ្ធផលជោគជ័យ។ ការរំលេចចេញពីការបណ្ដាក់ទុនរកស៊ី ឬបោះទុនពាណិជ្ជកម្មនៅកម្ពុជានេះ  ធ្វើឡើងក្នុងគ្រាដែលជួបជជែកពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ … Read More

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិឌ្ឍវិស័យសំណងង់នៅកម្ពុជា…

រាជធានីភ្នំពេញ៖ វិស័យអចលទ្រព្យនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួន ដោយសារវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល។ កន្លង ទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្នវិស័យអចលទ្រព្យនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួន ដោយសារវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល។ យ៉ាងណាក្តី ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងដែនដី បន្តយកទុកដាក់ និងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗដែលបានកើតក្នុងវិស័យអចលទ្រព្យ។ អ្នកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិឌ្ឍវិស័យសំណងង់នៅកម្ពុជា ដែលក្នុងនោះ រួមមាន៖ … Read More

កម្ពុជា ត្រៀមខ្លួនរួចរាល់ គាំទ្រដល់វិនិយោគិនជប៉ុន ក្នុងក្របខ័ណ្ឌវិស័យការងារ និងកិច្ចសហប្រតិបត្តិការផ្សេងទៀត …

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។ នេះជាប្រសាសន៍ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asakuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ … Read More

ធនាគារពិភពលោក គាំទ្រ និងជំរុញកម្ពុជាឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីចូលរួមជួយបរិស្ថានល្អ …

រាជធានីភ្នំពេញ ៖ ធនាគារពិភពលោក បានចេញប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះថា  ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។ ធនាគារពិភពលោកបានលើកឡើងដូច្នេះនៅក្នុងរបាយការណ៍មួយ ក្រោមចំណងជើងថា “អនុសាសន៍សម្រាប់រៀបចំផែនទី បង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition)។ របាយការណ៍នេះ ក៏បានផ្តល់នូវអនុសាសន៍ផងដែរ សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំឡើងនូវក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី, ហើយថា ទាំងអស់គ្នាត្រូវរុករកមើលវិធីសម្រាប់ដំណើរងាកចេញពីទីផ្សារ … Read More

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមេដឹកនាំអាស៊ី រក្សាស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង 

ប្រទេសចិន ÷ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយនៅពេលមានចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និងបង្ហាញការផ្ដាជ្ញាយ៉ាងមុតមាំ ក្នុងការកសាងសហគមន៍ ជោគវាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការលើកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ រួមសម្រាប់ទាំងអស់គ្នា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសសម្ដេច អញ្ជើញចូលរួមក្នុងវេទិកា ” បូអាវ … Read More

រដ្ឋមន្ត្រីពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េ ដឹកនាំប្រធានក្រុមហ៊ុនធំៗ ចូលជួបសម្ដែងការគួរសម និងប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា កំពុងស្វែងរកការវិនិយោគបន្ថែម   …

រាជធានីភ្នំពេញ ÷ សហប្រធានគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគ ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលជាតំណាងក្រុមហ៊ុនធំៗ នៃសាធារណរដ្ឋកូរ៉េ បានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំកំពូលកម្ពុជាថា ក្រុមប្រតិភូរបស់លោក សូមកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា  ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដែលស្ថានភាពបែបនេះ ធ្វើឱ្យគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគ នៃសាធារណរដ្ឋកូរ៉េ ស្វែងរកឱកាសវិនិយោគបន្ថែម។ ការកោតសរសើរ និងរំលេចឡើងបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ … Read More

ក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ចំនួន ៥ មានបំណងបណ្ដាក់ទុននៅកម្ពុជា និងកំពុងស្វែងរកឱកាសវិនិយោគ …

  រាជធានីភ្នំពេញ ៖  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន ៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគនៅកម្ពុជាស្រាប់ ចូលជួបពិភាក្សាការងារ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ជាបន្តបន្ទាប់ ដើម្បីរកមើលថា តើសក្ដានុពលដែលត្រូវវិនិយោគ-ពាណិជ្ជកម្មបន្ថែមទៅលើអ្វីខ្លះនៅកម្ពុជា។   ក្រុមហ៊ុនចំនួន ៥ ខាងលើនេះ រួមមាន៖ ១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន … Read More

កម្មករ-និយោជិត នៃរោងចក្រ R.G FOOTWEAR ដែលជួបហានិភ័យចេះរោងចក្រ កន្លងមក ត្រៀមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ  …

ខេត្តកណ្តាល ៖ បន្ទាប់ពីរោងចក្រ R.G FOOTWEAR ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ R.G FOOTWEAR អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងណែនាំឲ្យត្រៀមទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នាថ្ងៃទី៣០ ខែមីនា ខាងមុខនេះ។ តាមរយៈការដាក់មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិ និងមុខរបរ … Read More