ខំក្រោកពីព្រឹកដឹកសាច់ប៉ាតេយកទៅអោយម៉ូយ អកុសលជិះម៉ូតូធ្លាក់ជង្ហុក ត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអណោចអធម…

 

ភ្នំពេញ ÷ បុរសម្នាក់បានស្លាប់បាត់បង់ជិវិត ក្រោយពេលជិះម៉ូតូធ្លាក់ចូលជង្ហុកត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកកិន បែកក្បាលស្លាប់នៅកន្លែងកើតហេតុ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៧. ខែសីហា. ឆ្នាំ២០២៥. ស្ថិតនៅផ្លូវ១០៤. សង្កាត់ទៀន ខណ្ឌដង្កោ. រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ. យន ប៊ុនថន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម. ខេត្តកណ្តាល. បច្ចុប្បន្នស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ. រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ព៍ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FQ-8285 ដឹកសាច់ប៉ាតេចេញពីភ្នំពេញ យកទៅអោយម៉ូយនៅម្តុំផ្សារកន្ទួត ស្រុកស្អាង ខេត្តកណ្តាល ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុ បានធ្លាក់ចូលជង្ហុកបណ្តាលឲ្យដួលម៉ូតូរងរបួសស្រាលហើយរូបគាត់បានព្យាយាមលើកដៃកុំឲ្យរថយន្តមកបុកគាត់បន្ថែមទៀត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរស្របទិសគ្នា បានកិនចំក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់យ៉ាងអណោចអធមនៅកន្លែងកើតហេតុតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទៀន សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមក ពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ ហើយធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.