បុរសម្នាក់ច_ងកសម្លា_ប់ខ្លួន សង្ស័យខូចចិត្តចាញ់ល្បែង …

 

ភ្នំពេញ ៖ បុរសម្នាក់ខណៈប្រពន្ធនិងបងប្អូនទៅបុណ្យកឋិនទានបាត់អស់ មិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ ក៏បានធ្វើអត្តឃាតច-ងកសម្លា-ប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ជួលប៉ុន្តែសង្ស័យថាគាត់ខូចចិត្តនិងការចាញ់ល្បែងអនឡាញ ។

 

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ជួលលេខ១០៩ ភូមិត្រពាំងល្វា១ សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះរូបនោះឈ្មោះទូច សុផាន់ណា អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះជី សុជា អាយុ៣៦ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ។

 

ស្រ្តីជាប្រពន្ធបានបំភ្លឺប្រាប់នគរបាលថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គាត់និងម្ដាយបង្កើតបាននាំគ្នាទៅធ្វើបុណ្យកឋិនទាននៅវត្តស្រុកកំណើត នាភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ដោយបានទុកឲ្យប្ដីនៅចាំបន្ទប់ម្នាក់ឯង ។ ក្រោយមកថ្ងៃទី១២ ខែតុលា គាត់បានខល និងឆាតតាមបណ្ដាញសង្គមហ្វេសប៊ិក ប៉ុន្តែប្ដីមិនបានលើទូរស័ព្ទនិងឆ្លើយតបឡើយ ។

 

ស្រ្តីជាប្រពន្ធបាននិយសយបន្តទៀត ថា រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ដ្ថៃដដែលប្អូនស្រីបង្កើតរបស់គាត់ម្នាក់ទៀតខលប្រាប់គាត់ថា ពេលមេឃភ្លៀងនាងបានទៅហៅប្ដីគាត់ (អ្នកស្លាប់)ឲ្យចេញពីបន្ទប់ ដើម្បីសារខោអាវទុក ប៉ុន្តែប្ដីគាត់មិនបានឆ្លើយតបជាមួយប្អូនស្រីឡើយ ។

លុះដល់ថ្ងៃទី១៣ ខែតុលា គាត់ក៏ចាកចេញពីស្រុកកំណើតមកដល់បន្ទប់ជួលវិញ ឃើទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង ហើយហៅប្ដីអត់ឆ្លើយតប និងឌំក្លិនស្អុយទៀត ទើបប្រាប់ម្ចាស់ផ្ទះឲ្យប្ដឹងនសមត្ថកិច្ចចុះទៅគាស់ទ្វារបន្ទប់មើលឃើញប្ដីគាត់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកហើមស្អុយបាត់ទៅហើយ ។

 

ស្រ្តីរូបនោះបានអះអាងថា កន្លងមកគាត់និងប្ដីមិនដែលមានទំនាស់គ្នានោះទេ ប៉ុន្តែប្ដីគាត់ចូលចិត្តផឹកស្រានិងលេងល្បែងឡូតូអនឡាញ ហើយប្ដីគាត់ជាអ្នកសុីឈ្នួលដឹកចេកតាមអនឡាញ ។ និងតែងតែប្រាប់គាត់ថាចាញ់ល្បែងម្ដង១៥ ទៅ២០ម៉ឺនរៀលរាល់ថ្ងៃ ចំណែកមុនពេលចេញទៅបុណ្យគាត់បានប្រាប់ប្ដីថា កុំឲ្យផឹកស្រានិងលេងល្បែងពេកព្រោះខ្លាចប្ដីគ្មានលុយចាយ ៕

#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.