រថយន្តស៊េរីទំនើប២គ្រឿងសាកកំលាំងគ្នាបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់នៅផ្លូវ៥០ម៉ែត្រ…
ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយអ្នកបើកបររថយន្តម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតចំនុចមុខបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអាល់ផាត់ព៍ណខ្មៅ ពាក់ផ្លាកលេខ កម្ពុជា 56789-KM. ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំនុចកើតហេតុរថយន្តខាងលើបត់ឆ្វេង ឆ្លងផ្លូវបំរុងចូលទៅក្នុងបុរីប៉េងហួត ស្របពេលនោះក៏មាន រថយន្តCamary ហាយប្រ៊ីត ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ2BD- 3699 បើកបរដោយបុរសម្នាក់បោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត បានជ្រុលចង្កូតទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចំទ្វារខាងឆ្វេង យ៉ាងពេញទំហឹងធ្វើអោយរថយន្តវិលមួយជុំបោកផ្ទប់អ្នកបើកបររថយន្តCamary បោកជាមួយចង្កូតរថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលជើងឯក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោចុះមកធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












