ប្រាប់ម្តាយថា មកលេងបុកប៊ីយា បាត់២ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតក្នុងទឹកស្រះបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក…
ភ្នំពេញ ÷ សាកសពបុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញអណ្តែតហើមស្ពីងនៅក្នុងទឹកស្រះរណ្តៅដីចាស់មួយកន្លែង ដែលស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ. កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សពបុរសខាងលើនេះមានឈ្មោះ ឌិន វិសាល ភេទប្រុស អាយុ៣៦ ឆ្នាំ ស្នាក់នៅក្បែរចំនុចកើតហេតុខាងលើ។
យោងតាមប្រភពពីក្រុមគ្រួសារសាច់ញាតិនៃសពបុរសខាងលើបានរៀបរាប់អោយដឹងថា. នៅល្ងាច ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ. កូនរបស់គាត់(សព) បានប្រាប់ថា រូបគាត់សុំទៅលេងបុកប៊ីយា ជាមួយមិត្តភក្ត័ ហើយពុំឃើញត្រលប់មកផ្ទះវិញនោះទេ. លុះព្រឹកថ្ងៃទី២៦ នេះក៏ប្រទះឃើញសាកសពអណ្តែតទឹកស្រះបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុខាងលើ និងបានស្រង់សាកសពមកខាងលើគោក ដោយខាងសាច់ញាតិនៃសពមិនបានប្តឹងផ្តល់អ្វីនោះទេទើប សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃស ធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសាររបស់ពួកគាត់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












