រន្ធត់. បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែរថយន្តបុក កិន ស្លា.ប់ភ្លាមៗនៅស្តុបណតប្រ៊ីត …
ភ្នំពេញ ៖ បុរសម្នាក់បានស្លា-ប់បា-ត់ប-ង់ជី-វិតភ្លាមៗ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងកិ-នចំពាក់កណ្តាលខ្លួនខណៈកំពុងជិះម៉ូតូឆ្លងភ្លើងស្តុប។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥. ស្ថិតនៅបណ្តោយផ្លូវទ្រុងមាន់. ចំនុចស្តុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ។
សពជនរងគ្រោះខាងលើនេះ មានឈ្មោះ ផាន់ រក្សា ភេទ ប្រុស. អាយុ២៨ ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពត។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានអោយដឹងថា. មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុដា សេ១២៥ ព៍ណ ខ្មៅ. ពាក់ផ្លាកលេខ កំពត. 1R-2240 ធ្វើដំណើរតាមបណ្តោយផ្លូវទ្រុងមាន់ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចភ្លើងស្តុបក្រហមក៏បានឈប់រងចាំភ្លើងស្តុប ខណៈពេលជិះម៉ូតូ ឆ្លងភ្លើងស្តុប ក៏មានរថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយព៍ណស ពាក់ផ្លាកលេខភ្នំពេញ 3E-6969. បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ធ្វើដំណើរស្របទិសគ្នា ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះបណ្តាលអោយ ដួលចូលក្រោមកង់រថយន្តត្រូវរថយន្តកិនចំពាក់កណ្តាលខ្លួនបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម សហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅវាស់វែងនិងពិនិត្យនៅទីតាំងកើតហេតុ ហើយយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅអោយក្រោមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












