ជិះម៉ូតូឌុបគ្នាប្រញាប់ទិញម្ហូបហូបបាយថ្ងៃត្រង់ បុកគូទរថយន្តមួយគ្រឿងទៀតហើយជ្រុលទៅបុកបង្កាន់ដៃស្ពានស្លាប់ម្នាក់នៅលើស្ពានអាកាសស្ទឹងមានជ័យ…
ភ្នំពេញ ÷ យុវជនម្នាក់ជនម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈជិះម៉ូតូបុករថយន្តមួយគ្រឿងនិងជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៦. ខែសីហា. ឆ្នាំ២០២៥. ស្ថិតនៅខាងលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១. សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខាងលើមានឈ្មោះ សាន្ត ឡិប អាយុ១៨ឆ្នាំ. មុខរបរកម្មករ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា. មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ខាងលើបានជិះម៉ូតូចេញពីកន្លែងធ្វើការបម្រុងទៅរកទិញម្ហូបហូបបាយថ្ងៃត្រង់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកYAMAHAព៍ណខៀវ ពាក់ផ្លាកលេខ. ភ្នំពេញ. 1GQ-1950 ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំនុចកើតហេតុក៏បានបុករថយន្តមួយគ្រឿងទៀតមិនចាំម៉ាកនិងមិនចាំផ្លាកលេខពីក្រោយ ហើយខ្ទាតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យយុវជនដែលជាអ្នកបើកម៉ូតូបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង. ចំណែករថយន្តខាងលើបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ. សមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ និងបានធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












