ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់នៅផ្លូវ៦០ម៉ែត្ររវាងម៉ូតូនិងរថយន្តស្ទូចមួយគ្រឿងទៀតកំពុងបើករត់គេចចេញពីកន្លែងកើតហេតុ

ភ្នំពេញ-បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូបុកជាមួយរថយន្តស្ទូចមួយគ្រឿងទៀតនៅផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី២៧. ខែសីហា ឆ្នាំ២០២៥. ។

 

សពជនរងគ្រោះខាងលើមានឈ្មោះ ម៉ាក់ រតនា អាយុ៣៣ឆ្នាំ មុខរបរជាងលាបថ្នាំ

 

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងព៍ណ ពាក់ផ្លាកលេខភ្នំពេញ. 3B-4112 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញា ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ. ក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្តក៏បានបត់ឆ្វេង ស្របពេលនោះជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ព៍ណខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1LQ-4442 ឌុបគ្នាក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកកន្ទុយរថយន្តស្ទូចពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់. ចំណែកអ្នកបើកបររថយន្តស្ទូចបានព្យាយាមបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលសង្កាត់ជើងឯក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ និងកម្លាំងការិយាល័យចរាចរណ៍ជើងគោកចុះមកពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ និងយកម៉ូតូទៅរក្សាទុកដើម្បីប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះនៅពេលក្រោយ។

ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តសំបួរមាស ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.