ទារកវ័យប្រហែល៤ទៅ៥ថ្ងៃម្នាក់ត្រូវម្ដាយយកមកប្លុងចោលផ្អើលពលរដ្ឋរាយការណ៍ជូនអាជ្ញាធរ យកទៅថែរក្សា…
ភ្នំពេញ ៖ ទារកវ័យប្រហែល៤ទៅ៥ថ្ងៃម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ បានយកមកប្លុងចោលមុខផ្ទះប្រជាពលរដ្ឋ បង្ករឲ្យមានការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៥ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកេីតហេតុ មុននិងប្រទះឃើញទាករខាងលើ គឺពួកគាត់ជាប្រជាពលរដ្ឋរស់ក្នុងភូមិ បានលឺសំលេងក្មេងយំ ហើយដោយមានការងឿងឆ្ងល់ ពួកគាត់បានចេញមកក្រៅផ្ទះ ក៍ប្រទះឃើញទារកខាងលើ មិនថាម្តាយយកមកប្លុងចោលដាក់ក្រោម ប្រភូមិ មុខផ្ទះប្រជាពលរដ្ឋ តាំងពីពេលណានោះទេ ដោយមានថងមួយមានខោអាវនិងទឹកដោះគោក្នុងនោះថែមទៀតផង។
ប្រភពបន្តទៀតថា ដោយឃើញសភាពបែបនេះ មេីលទៅគួរឲ្យអាណិតអាសូរ ហើយទារកខាងលើវ័យប្រហែល៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ ចឹងហើយពួកគាត់ក៍បានរាយការណ៍ជូនអាជ្ញាធរនិងប្រធានភូមិ អោយជួយចុះពិនិត្យទារកផងដែរ ។
ក្រោយកេីតហេតុទារកខាងលើ ត្រូវបានខាងសាលាសង្កាត់ដង្កោ អោយមកទទួលយកទៅមេីលថែជាបណ្ដោះអាសន្នសិន។
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












