តៃកុងរថយន្តម្នាក់បើកម៉ូតូបុករ៉ឺម៉កម៉ូតូប្រមូលសំរាមរបស់សាលាសង្កាត់ជើងឯកពីក្រោយបណ្តាលឲ្យស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី…

 

ភ្នំពេញ ÷ បុរសម្នាក់ជិះម៉ូតូបុករ៉ឺម៉ក ប្រមូលសំរាម បណ្តាលឲ្យសស្លា-ប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី. ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥. ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

សពជនរងគ្រោះខាងលើមានឈ្មោះ ឡេង ស៊ីណាអាយុ ៤៣ឆ្នាំ មុខរបរ បើកបររថយន្តស្នាក់នៅ ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

 

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមសន្តិសុខនិងប្រជាការពារសាលាសង្កាត់ជើងឯកមួយក្រុមបើករ៉ឺម៉កម៉ូតូប្រមូលសំរាមតាមបណ្តាយផ្លូវ២១៧ ជិតសាលាសង្កាត់ជើងឯក ហើយក្រុមសន្តិសុខនិងប្រជាការពារបានដើរប្រមូលសំរាមតាមផ្លូវនិងលើសួនពុះចែកទ្រូងផ្លូវ ហើយបើករ៉ឺមម៉កប្រមូលសំរាមក្នុងទិសដៅពីត្បូងទៅជើងស្របពេលនោះជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាក PCXព៍ណប្រផេះ ពាក់ផ្លាកលេខភ្នំពេញ1KK-2392 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកគូថរ៉ឺមកម៉ូតូប្រមូលសំរាមពីក្រោយបណ្តាលឲ្យបោកទៅផ្លូវហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតនៅឯមមន្ទីរពេទ្យបាត់ទៅហើយ។

 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ជើង៉ឯក សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើនិងយកម៉ូតូនិងរ៉ឺម៉កទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

#គេហទំព័រសារព័ត៌មានស្រឡាញ់យុត្តិធម៌

 

Leave a Reply

Your email address will not be published.