សមត្ថកិច្ចខណ្ឌមានជ័យសហការជាមួយ គណៈបញ្ជារកាឯកភាពខណ្ឌចុះបង្គ្រាបទីតាំងល្បែងជល់មាន់ យ៉ាងធំ១កន្លែងនៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣…

  ភ្នំពេញ៖ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានចាត់តាំងលោកអភិបាលរង សេង គន្ធ និងលោក យុន ស៊ីលីយ៉ាត ប្រធានសណ្តាប់ខណ្ឌ ដែលលោកទាំង២ធ្លាប់មានស្នាដៃជាច្រើនក្នុងការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងជាច្រើនយ៉ាងមានប្រសិទ្ធិភាព សហការណ៍ជាមួយលោក វីរៈសេនីយ៍ត្រី លាក់ ស៊ីដេត មេបញ្ជាការកងរាជអាវុធខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដីឡូត៍បង្កប់លេងល្បែងជល់មាន់ យ៉ាងធំ១កន្លែងដែលមានទីតាំងស្ថិតនៅឯ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ3 ខណ្ឌមានជយ័ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យទី១២ ខែកុម្ភះឆ្នា២០២៣ ។ដោយកន្លងមកកន្លែងទីតាំងទាំងនោះបានប្រព្រឺត្តលួចលេងល្បែង ដោយមិនខ្លាចអជ្ញាធរឡើយ។ ក្នុងកាបង្គ្រាបនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៨នាក់និងម៉ូតូចំនួន៥គ្រឿង។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការសប្បាយចិត្តរីករាយសាទរនិងកក់ក្តៅជាខ្លាំងនូវចំណាត់ការរបស់ … Read More

បញ្ជូនខ្លួនបុរសជើងខ្លាំងកាប់ប្រពន្ធនិងម្តាយក្មេកទៅកាន់តុលាការ..

  ខេត្តកណ្តាល-សមត្ថកិច្ច បានឃាត់ខ្លួន ឈ្មោះ អ៊ូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដោយសារ បុរសជើងខ្លាំងខាងលើនេះផឹកស្រាស្រវឹង … Read More

កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធក្លែងឯកសណ្ឋានជាអាវុធហត្ថនិងកងអង្គរក្សព្រមទាំងសម្ភារៈ ផ្សេងៗមួយចំនួនទៀត…

ខេត្តតាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ នគរបាល អង្គរក្ស យោធា និងដកហូតរថយន្ត២គ្រឿង កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ ការបង្ក្រាបនេះ គឺមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យនៅពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ … Read More

សាលាឧទ្ធរណ៍សម្រេចតម្កល់អោយអតីតផ្កាយ២សូយ ចាន់សឿនសងជំងឺចិត្តជនរងគ្រោះដដែល…

  ភ្នំពេញ ៖  កាលពីព្រឹកថ្ងៃទី ០៩ខែកុម្ភៈ  ឆ្នាំ២០២៣នេះ សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកាសម្រេចអោយអតីតផ្កាយ២ សូយ ចាន់សឿនដែលកំពង់ជាប់ពន្ធនាគារនិងសងសំណងទៅជនរងគ្រោះតាមសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល បន្ទាប់ពីជនជាប់ចោទប្ដឹងជំទាស់ចំពោះសេចក្ដីបង្គាប់អោយសងជំងឺចិត្ត ។

បញ្ជូនជនសង្ស័យជាឃាតកដែលបានកា-ត់ក្បា-លគូរ​ ជម្លោះមកតុលាការ…

  ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលពាក់ព័ន្ធករណីឃាតកម្មសម្លា-ប់បុរសម្នាក់ដោយកា-ត់ក្បា-ល កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ។

រថយន្តសាំយ៉ុង១គ្រឿងបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូកង់៣ចំនួន២គ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ហើយរថយន្តបង្កបានព្យាយាមបើករត់គេចបណ្តាលឲ្យឆេះផ្អើលអ្នកដំណើរនិងអ្នកលក់ខោអាវ…

  ភ្នំពេញ-រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងជាន់ហ្រ្វាំងមិនស៊ីបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូកង់៣ចំនួន២គ្រឿងទៀតបណ្តាលឲ្យម្ចាស់ម៉ូតូម្នាក់រងរបួសធ្ងន់និងម្ចាស់ម៉ូតូកង់៣ម្នាក់រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ យោងតាមការរៀបរាប់ពីស្ត្រីដែលជាប្រពន្ធរបស់អ្នកបើកបររថយន្តខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្តីរបស់គាត់ចេញមកពីលក់បន្លែនៅឯផ្សារដើមគ ខណ:ពេលដែលលក់បន្លែអស់ហើយក៏នាំគ្នាធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញនៅឯខេត្តតាកែវ ដោយធ្វើដំណើរចេញពីផ្សារដើមគ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំនុចកើតហេតុខាងលើស្រាប់តែអ្នកបើកបរជាន់ហ្រ្វាំងមិនជាប់បានជ្រុលទៅបុករះម៉ូតូ១គ្រឿងនិងកង់៣ចំនួន២គ្រឿងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។ តាមប្រភពព័ត៍មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយពេលរថយន្តខាងលើបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបរនិងអ្នករួមដំណើរដែលជាប្រពន្ធរបស់គាត់ បានព្យាយាមបើករថយន្តបម្រុងនិងរត់គេចខ្លួនចេញពីកន្លែងកើតហេតុឆ្ពោះមកផ្លូវវេងស្រេង រួចហើយបានបត់ស្តាំមកផ្លូវ៣៧១សឡា ទើបបណ្តាលឲ្យរថយន្តឆាបឆេះផ្អើលអ្នកដំណើរនិងអ្នកលក់ខោអាវនិងអ្នកលាងម៉ូតូនៅទីនោះនាំគ្នាជួយយកទឹកនិងបំពង់បាញ់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់ឲ្យរលត់ទាំងស្រុង មួយសន្ទុះក្រោយមកទើបឃើញជនរងគ្រោះដែលជាម្ចាស់ម៉ូតូកង់៣ចំនួន២នាក់បានដេញតាមពីក្រោយទើបបែកធ្លាយថារថយន្តខាងលើនេះបុកគេហើយរត់ទើបបណ្តាលឲ្យឆេះទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី១ សហការជាមួយនិងកម្លាំងជំនាញខណ្ឌaមានជ័យចុះមកវាស់វែងនិងឲ្យភាគីទាំង៤នាក់់ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ភ្ញៀវទេសចរណ៍ចិន ចាប់ផ្ដើមមកដល់កម្ពុជា តាមការគ្រោងទុករវាង រដ្ឋាភិបាល កម្ពុជា-ចិន និងបាន ទទួលស្វាគមន៍ដោយ លោករដ្ឋមន្ត្រី និងអគ្គរដ្ឋទូតចិន

  ភ្ញៀវទេសចរចិន ១២៥នាក់ ជាលើកដំបូងបន្ទាប់ពីវិបត្តិកូវីដ-១៩ បានមុខដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ តាមជើងហោះហើរពីទីក្រុងប៉េកាំង, ហើយនេះជាលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរចិនទាំងនេះ គឺមានអ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងអ្នកខ្លះមកដើរលេងជាមួយមិត្តភក្តិធម្មតា, ហើយប្រតិបត្តិការហោះហើរនេះ ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។ បន្ទាប់ពីទស្សនានៅក្នុងប្រទេសកម្ពុជារួចហើយនេះ ភ្ញៀវទេសចរចិនលើកដំបូងមកដល់កម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩នេះ … Read More

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឱ្យព្រះសង្ឃ សមណនិស្សិត និងនិស្សិតខ្មែរ សិក្សានៅប្រទេសឥណ្ឌា ក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីបម្រើឧត្តមប្រយោជន៍នៅកម្ពុជា…. 

  ក្នុងឱកាសជួបសំណេះសំណាលជាមួយព្រះសង្ឃដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឱ្យព្រះសង្ឃខ្មែរ សមណនិស្សិត និងប្អូនៗនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសឥណ្ឌា ត្រូវខិតខំសិក្សាក្រេបជញ្ជក់យកចំណេះជំនាញពីអរិយធម៌ វប្បធម៌ផ្សេងៗពីប្រទេសឥណ្ឌា  ព្រោះប្រទេសនេះជាប្រទេសមានអរិយធម៌ដ៏ចំណាស់ ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជំរុញបែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃខ្មែរ ដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា … Read More

នគរបាលស្រុកគីរីវង់ប្រគល់ជនសង្ស័យ៣នាក់ដែលកាប់សិស្សម្នាក់បណ្តាលឲ្យដា-ច់ក្បា-លស្លា-ប់មកឲ្យនគរបាលស្រុកទ្រាំងចាត់ការបន្តតាមនិតិវិធី..

  តាកែវ-សម្រែកសម្លេងរបស់ជនរងគ្រោះបានស្រែកអោយសមត្ថកិច្ចស្រុកគិរីវង់ចាប់បានជនឈា-មស្រែកស្បែកហៅទាំង៣នាក់នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេៈ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវបានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិ យាល័យនគរបាលយុត្តិធម៌កម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តតាកែវចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាតអធិការនគរបាលស្រុក លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យ០៣នាក់ដែលកំពុងតែសិក្សាក្នុងថ្នាក់រៀននៅវិទ្យាល័យសុខអានទន្លាប់ ក្នុងនោះជនសង្ស័យដែលជាជនដៃដល់ក៏សមត្ថកិច្ចក៏ក្របួចបានដែរ រួមមានឈ្មោះដូចខាងក្រោម ៖ ១, ឈ្មោះ សន … Read More

រាជរដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តការដំឡើងបៀវត្ស ប្រាក់ឧបត្ថម្ភ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុង ខែមករា ឆ្នាំ២០២៣ នេះតទៅ..

  មិនមែនជាការនិយាយលេង ឬនិយាយចោល ឬសន្យាខ្យល់នោះទេ រាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តជាក់ស្ដែងហើយ គឺចាប់ពី ខែមករា ឆ្នាំ២០២៣ បៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ របស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើង  ៖ * បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល  ត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល * គ្រូបង្រៀន … Read More