បញ្ជូនខ្លួនបុរសជើងខ្លាំងកាប់ប្រពន្ធនិងម្តាយក្មេកទៅកាន់តុលាការ..
ខេត្តកណ្តាល-សមត្ថកិច្ច បានឃាត់ខ្លួន ឈ្មោះ អ៊ូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ភូមិទួលអង្គញ់ ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដោយសារ បុរសជើងខ្លាំងខាងលើនេះផឹកស្រាស្រវឹង ខឹងប្រពន្ធ ស្តីបន្ទោសតិចតួច ស្ទុះទៅវាយប្រពន្ធ ហើយពេលម្ដាយក្មេក មកជួយឃាត់ ក៏យកកាំបិតផ្គាក់ កាប់ម្ដាយក្មេក រងរបួសក្បាល យ៉ាងដំណំ ។
ក្រោយពេលបង្កហិង្សាទៅលើប្រពន្ធនិងម្តាយក្មេកបណ្តាលឲ្យរងរបួស ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផ្សារដែកបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលផ្សារដែក ដោយជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពវាយប្រពន្ធនិងកាប់ម្តាយក្មេកបណ្តាលឲ្យរងរបួសពិតប្រាកដមែន ។
ហើយជនសង្ស័យត្រូវបានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកពញាឮ កសាងសុំនុំរឿងនិងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕












