សមត្ថកិច្ចខណ្ឌមានជ័យសហការជាមួយ គណៈបញ្ជារកាឯកភាពខណ្ឌចុះបង្គ្រាបទីតាំងល្បែងជល់មាន់ យ៉ាងធំ១កន្លែងនៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣…
ភ្នំពេញ៖ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានចាត់តាំងលោកអភិបាលរង សេង គន្ធ និងលោក យុន ស៊ីលីយ៉ាត ប្រធានសណ្តាប់ខណ្ឌ ដែលលោកទាំង២ធ្លាប់មានស្នាដៃជាច្រើនក្នុងការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងជាច្រើនយ៉ាងមានប្រសិទ្ធិភាព សហការណ៍ជាមួយលោក វីរៈសេនីយ៍ត្រី លាក់ ស៊ីដេត មេបញ្ជាការកងរាជអាវុធខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដីឡូត៍បង្កប់លេងល្បែងជល់មាន់ យ៉ាងធំ១កន្លែងដែលមានទីតាំងស្ថិតនៅឯ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ3 ខណ្ឌមានជយ័ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យទី១២ ខែកុម្ភះឆ្នា២០២៣ ។ដោយកន្លងមកកន្លែងទីតាំងទាំងនោះបានប្រព្រឺត្តលួចលេងល្បែង ដោយមិនខ្លាចអជ្ញាធរឡើយ។
ក្នុងកាបង្គ្រាបនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៨នាក់និងម៉ូតូចំនួន៥គ្រឿង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះមានការសប្បាយចិត្តរីករាយសាទរនិងកក់ក្តៅជាខ្លាំងនូវចំណាត់ការរបស់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ដែលមានឈ្មោះល្បីនិងស្នាដៃខិតខំជួយដល់បងប្អូនក្នុងមូលដ្ឋានរបស់ពួកគាត់ទាំងអស់គ្នា។












