រថយន្តសាំយ៉ុង១គ្រឿងបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូកង់៣ចំនួន២គ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ហើយរថយន្តបង្កបានព្យាយាមបើករត់គេចបណ្តាលឲ្យឆេះផ្អើលអ្នកដំណើរនិងអ្នកលក់ខោអាវ…
ភ្នំពេញ-រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងជាន់ហ្រ្វាំងមិនស៊ីបានបុករះម៉ូតូ១គ្រឿងនិងម៉ូតូកង់៣ចំនួន២គ្រឿងទៀតបណ្តាលឲ្យម្ចាស់ម៉ូតូម្នាក់រងរបួសធ្ងន់និងម្ចាស់ម៉ូតូកង់៣ម្នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតនៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យោងតាមការរៀបរាប់ពីស្ត្រីដែលជាប្រពន្ធរបស់អ្នកបើកបររថយន្តខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្តីរបស់គាត់ចេញមកពីលក់បន្លែនៅឯផ្សារដើមគ ខណ:ពេលដែលលក់បន្លែអស់ហើយក៏នាំគ្នាធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញនៅឯខេត្តតាកែវ ដោយធ្វើដំណើរចេញពីផ្សារដើមគ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលមកដល់ចំនុចកើតហេតុខាងលើស្រាប់តែអ្នកបើកបរជាន់ហ្រ្វាំងមិនជាប់បានជ្រុលទៅបុករះម៉ូតូ១គ្រឿងនិងកង់៣ចំនួន២គ្រឿងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។
តាមប្រភពព័ត៍មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយពេលរថយន្តខាងលើបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបរនិងអ្នករួមដំណើរដែលជាប្រពន្ធរបស់គាត់ បានព្យាយាមបើករថយន្តបម្រុងនិងរត់គេចខ្លួនចេញពីកន្លែងកើតហេតុឆ្ពោះមកផ្លូវវេងស្រេង រួចហើយបានបត់ស្តាំមកផ្លូវ៣៧១សឡា ទើបបណ្តាលឲ្យរថយន្តឆាបឆេះផ្អើលអ្នកដំណើរនិងអ្នកលក់ខោអាវនិងអ្នកលាងម៉ូតូនៅទីនោះនាំគ្នាជួយយកទឹកនិងបំពង់បាញ់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់ឲ្យរលត់ទាំងស្រុង
មួយសន្ទុះក្រោយមកទើបឃើញជនរងគ្រោះដែលជាម្ចាស់ម៉ូតូកង់៣ចំនួន២នាក់បានដេញតាមពីក្រោយទើបបែកធ្លាយថារថយន្តខាងលើនេះបុកគេហើយរត់ទើបបណ្តាលឲ្យឆេះទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យទី១ សហការជាមួយនិងកម្លាំងជំនាញខណ្ឌaមានជ័យចុះមកវាស់វែងនិងឲ្យភាគីទាំង៤នាក់់ធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕














