បញ្ជូនជនសង្ស័យជាឃាតកដែលបានកា-ត់ក្បា-លគូរ ជម្លោះមកតុលាការ…
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលពាក់ព័ន្ធករណីឃាតកម្មសម្លា-ប់បុរសម្នាក់ដោយកា-ត់ក្បា-ល កាលពីខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ។
ជនសង្ស័យទាំង២នាក់ដដលត្រូវបញ្ជូនមកតុលាការមាន៖
– ទី១ ឈ្មោះ ពេជ្យ ជីវ័ន្ត ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាងសំណង់
-ទី២ ឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ ជនដៃដល់
បុរស ស្ត្រីទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលក្រុង និងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ពេជ្យ ជីវ័ន្ត ជាជនដៃដល់ និងស្រ្តីជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ៣០ឆ្នាំ។
សមត្ថិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកា-ប់ជនរងគ្រោះដា-ច់ក្បា-លពិតមែន ដោយសារខឹងជនរងគ្រោះរំលោភប្រពន្ធរបស់ខ្លួន ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញស-ពបុរសម្នាក់ដេកស្លា-ប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ុង ផ្លូវ៥០ម៉ែត្រ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាករណីឃា-តក-ម្ម ហើយបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ ៕ មករា













