សាលាឧទ្ធរណ៍សម្រេចតម្កល់អោយអតីតផ្កាយ២សូយ ចាន់សឿនសងជំងឺចិត្តជនរងគ្រោះដដែល…
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៩ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីកាសម្រេចអោយអតីតផ្កាយ២ សូយ ចាន់សឿនដែលកំពង់ជាប់ពន្ធនាគារនិងសងសំណងទៅជនរងគ្រោះតាមសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល បន្ទាប់ពីជនជាប់ចោទប្ដឹងជំទាស់ចំពោះសេចក្ដីបង្គាប់អោយសងជំងឺចិត្ត ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីបានប្រកាសសាលក្រមផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន នឹងគូកនឈ្មោះ សូ បិនឡា ដាក់ពន្ធនាគារម្នាក់កំណត់៨ ខែ និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីលើទឹកប្រាក់២០ លានរៀល ក្រោមការចោទប្រកាន់ពីបទ បរិហារបង្កាច់កេរ្ត៍ ។ សាលក្រមក៏បានទុកពេលឲ្យដើមចោទ នឹងចុងចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខ ចិត្តចំពោះការកាត់ក្តីនេះ ។ ចំពោះជនជាប់ចោទឈ្មោះ សូយ ចាន់សឿន បានទទួលយកការផ្ដន្ទាទោសជាប់ពន្ធនាគារ៨ខែ តែសម្រេចប្តឹងឧទ្ធរណ៍ចំពោះ ការបង្គាប់អោយសងជំងឺចិត្តទៅជនរងគ្រោះចំនួន២០លានរៀល ហើយសាលាឧទ្ធរណ៍បានដំណើរការជំរះក្ដីចំពោះការប្ដឹងនេះ ហើយនៅទីបញ្ចប់ក្រុមប្ថឹក្សាតុលាការបានសម្រេចតម្កល់ទុកសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល ពោលគឺបង្គាប់អោយសងជំងឺចិត្តទៅជនរងគ្រោះដដែល ។
ចំពោះសំណុំរឿងព្រហ្មទ័ណ្ឌដែលទណ្ឌិតជន សូយ ចាន់សឿន ប្ដឹងសាទុក្ខឡើងតុលាការកំពួល ត្រូវបានក្រុមប្រឹក្សាជំនុំជំរះតម្កល់ទុកជាបានការដដែលនិងចូលស្ថាពររួចហើយ ។ ដូច្នេះនៅពេលជមជាប់អនុវត្តទោសនៅពន្ជនាគារខេត្តកំពង់ស្ពឺចប់ នឹងត្រូវអនុវត្តទ័ណ្ឌកម្មទោសនេះបន្តតាមនីតិវិធីទៀត ៕
ប្រភព (មករា)












