ក្រសួងសុខាភិបាល ស្នើឲ្យចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេសនិងគ្មានកាអនុញ្ញាតពីក្រសួងដែលឈរជើងប្រចាំការតាមដងផ្លូវសាធារណៈ

    រាជធានី ភ្នំពេញ ៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុ ន ហេង បាន ណែនាំ អភិបាល រាជធានី – ខេត្ដ អោយ ចាត់វិធានការ ចំពោះ រថយន្ដ គិលានសង្គ្រោះ ដែល គ្មាន ជំនាញ បច្ចេកទេស និង គ្មាន ការ … Read More

កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីផ្លោះរបងប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ..

  ភ្នំពេញ – កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីផ្លោះរបងប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨និង០០នាទី ត្រង់ចំណុចផ្ទះលេខ០៩ ផ្លូវបេតុង បុរីDR រ៉េស៊ីដិន ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។

ធ្វើអំពើរមិនល្អពិតជាបានផលមិនល្អម៉ែន!ដឹកម្តាយមកបន្លំដោះខ្សែករប្លាកទីនពីក្មេងស្រីម្នាក់បានសម្រេចតែត្រូវឪពុកម្តាយរបស់ក្មេងស្រីខាងលើដេញចាប់កន្រ្តាក់ធ្លាក់ស្ត្រីវ័យចំណាស់ម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ-ចោរវ័យចំណាស់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀតត្រូវម្តាយឪពុករបស់ក្មេងស្រីរងគ្រោះដេញចាប់ទាញកន្ត្រាក់ធ្លាក់ពីលើម៉ូតូក្រោយពេលធ្វើសកម្មភាពបន្លំដោះយកខ្សែកប្លាកទីនទម្ងន់ជាង១ជី ពីក្មេងស្រីម្នាក់នៅផ្ទះលក់អីវ៉ាន់ចាបហួយមួយកន្លែង ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ ចេង ទាវ អាយុ៣៩ ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់នៅចំនុចកើតហេតុខាងលើ យោងតាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជនសង្ស័យប្រុសស្រីចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានជិះមកចតមុខផ្ទះរបស់គាត់ហើយដើរចូលមករកទិញអីវ៉ាន់ចាបហួយ ហើយក៏បានបន្លំដោះយកខ្សែកពីកូនស្រីរបស់គាត់ រួចក៏នាំគ្នាឡើងម៉ូតូបម្រុងនិងជិះរត់គេចខ្លួនតែត្រូវបានម្តាយឪពុករបស់ក្មេងដេញតាមទាញកន្ត្រាក់បណ្តាលឲ្យធ្លាក់ស្ត្រីវ័យចំណាស់លេចលាមកស្អិតពេញផ្សារ ហើយបានប្រគល់ឲ្យសមត្ថកិច្ចដឹកយកធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដោយស្ត្រីវ័យចំណាស់ខាងលើបានសារភាពថា រូបគាត់និងកូនបង្កើតនិងកូនប្រសាពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងស្រីម្ចាស់ផ្ទះលក់ចាបហួយខាងលើពិតប្រាកដមែន ហើយខ្សែកដែលួចដោះបានពីក្មេងស្រីនោះត្រូវបានកូនៗរបស់គាត់យកទៅបាត់ហើយ។ បច្ចុប្បន្នស្ត្រីសង្ស័យខាងលើនេះកំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

ចោរលំដាប់ហៃសូបន្លំទិញចេករួចលួចយកទូរស័ព្ទ១១ប្រូមេកមួយគ្រឿងបានសម្រេចតែម្ចាស់ឆែកតាម ប្រព័ន្ធiCloud ចាប់ប្រគល់ឲ្យសមត្ថកិច្ច…

  ភ្នំពេញ-ជនសង្ស័យម្នាក់ទុយនុយយ៉ាងសង្ហាពាក់អាវធំស្បែកជើងប៊ូដើរចូលមកទិញចេកបន្លំលួចយកទូរស័ព្ទដៃរបស់ម្ចាស់លក់ចេកមួយគ្រឿងម៉ាកអាយហ្វូន១១ប្រូមេកយកទៅបាត់ តែត្រូវបានម្ចាស់ទូរស័ព្ទឆែកតាមប្រព័ន្ធ iCloud ស្រាប់តែឃើញជនសង្ស័យកំពុងតែយកទៅបម្រុងនិងលក់ឲ្យអ្នកលក់ទូរស័ព្ទនៅឯម្តុំឃ្លាំងរំសេវ ហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមគ។

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ព័ន្ធជួញដូរ កែច្នៃនិងរក្សាទុក្ខគ្រឿងញៀនជាច្រើនគីឡូ…

  (ភ្នំពេញ)÷សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ កែច្នៃនិងរក្សាទុក្ខដោយខុសនូវសារធាតុគ្រឿងញៀន ព្រមទាំងចាប់ខ្លួនមនុស្សប្រុសស្រី៤នាក់ជនជាតិចិន៣នាក់ ស្រី១នាក់ប្រុស2នាក់ និងស្រីខ្មែរ១នាក់ បានរឹបអូសគ្រឿងញៀនជាង ៥គីឡូក្រាម និង កញ្ឆាក្រៀមជាង២គីឡូក្រាម និងធាតុរាវកេតតាមីន ៥០ដបទំងន់៥០០ក្រាម ម្សៅនៅក្នុងកញ្ចប់ MDMA ចំនួន៦៩៣កញ្ចប់ទងន់៩គីឡូ    ម្សៅស(កាហ្វេអីន)ទំងន់ ៩០០ក្រាម ម្សៅពណ៍ទឹកក្រូច(កញ្ចប់ផ្លែឈេី)ចំនួន៨១កញ្ចប់  ។

ឯកឧត្តម ស សុខា ប្រតិកម្មរឿងបុរសជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ…

    ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ប្រតិកម្មទៅនឹងរឿងបុរសម្នាក់ដែលបានជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ ដែលបាននិងកំពុងក្លាយជាប្រធានបទសម្រាប់អ្នកលេងបណ្តាញផ្សព្វផ្សាយសង្គម យកមកវិភាគវែកញែកយ៉ាងកក្រើក។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក តាលោសែនជ័យ ចំនួន០២រូប…

  ពោធិ៍សាត់ -អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុក តាលោសែនជ័យ ចំនួន០២រូប ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព។

ហេតុការណ៍ប្រជាពលរដ្ឋភ្ជួដីប៉ះមីនតោនផ្ទុះលាន់ឡើងកក្រើកបណ្តាលអោយបុរសម្នាក់រងរបួសយាងធ្ងន់ធ្ងរ..

  ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣វេលា ម៉ោងជិត ៨ព្រឹកយុវជនម្នាក់បានបើកត្រាកទ័រភ្ជួរដីចំការមួយ កន្លែងឋិតនៅ ចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ,ហើយក៏ភ្ជួរប៉ះមីនតោនបានផ្ទុះឡើង បណ្តាលឱ្យជនយុវជនម្នាក់ឈ្មោះ សៀក គឹមហុងអាយុ ២០ឆ្នាំភេទប្រុស មុខរបរកសិករ​បានរងរបួសធ្ងន់បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុក ជាំក្សាន្ត។ បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង អាជ្ញាធរមីនសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន … Read More

យុវតីម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចឡើងលើដំបូលផ្ទះបម្រុងនិងលោតសម្លាប់ខ្លួននៅក្នុងបុរីពិភពថ្មីបង្កឲ្យមានការភ្ញាក់ផ្អើល…..

  ភ្នំពេញ- យុវតីម្នាក់ឡើងលើដំបូលផ្ទះល្វែងក្នុងបុរីពិភពថ្មីចំការដូងបម្រុងនិងលោតសម្លា-ប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោ។ ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុងលេខ៩ ក្នុងបុរីពិភពថ្មីចំការដូង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់កសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការបន្ទាប់ពីបើករថយន្តបុកមនុស្សស្លា-ប់២នាក់នៅស្រុកល្វាឯម….

    ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង. ស្រុក ល្វាឯមខេត្តកណ្តាល។ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-5598 បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុងទៅឃុំកោះរះ )ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀតបណ្តាលអោយបុកចំពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លួន រថយន្តម៉ាក Toyota Vigo ពណ៏ ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1BF-8968 បើកបរមានទិសដៅ(បញ្ច្រាសគ្នា)។ ម្ចាស់អ្នកបើកបររថយន្តឈ្មោះ … Read More