សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ព័ន្ធជួញដូរ កែច្នៃនិងរក្សាទុក្ខគ្រឿងញៀនជាច្រើនគីឡូ…

 

(ភ្នំពេញ)÷សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ កែច្នៃនិងរក្សាទុក្ខដោយខុសនូវសារធាតុគ្រឿងញៀន ព្រមទាំងចាប់ខ្លួនមនុស្សប្រុសស្រី៤នាក់ជនជាតិចិន៣នាក់ ស្រី១នាក់ប្រុស2នាក់ និងស្រីខ្មែរ១នាក់ បានរឹបអូសគ្រឿងញៀនជាង ៥គីឡូក្រាម និង កញ្ឆាក្រៀមជាង២គីឡូក្រាម និងធាតុរាវកេតតាមីន ៥០ដបទំងន់៥០០ក្រាម ម្សៅនៅក្នុងកញ្ចប់ MDMA ចំនួន៦៩៣កញ្ចប់ទងន់៩គីឡូ    ម្សៅស(កាហ្វេអីន)ទំងន់ ៩០០ក្រាម ម្សៅពណ៍ទឹកក្រូច(កញ្ចប់ផ្លែឈេី)ចំនួន៨១កញ្ចប់  ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី កម្លាំងជំនាញ(ក៣) មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា លោកវរៈសេនីយ៍ទោ វ៉ាន់ កែវ វង្សវិចិត្រ នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង១ខែមកហើយ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកទី មុនិន្ន  ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជួញដូរគ្រឿងញៀន កែច្នៃនិងរក្សាទុកដោយខុសច្បាប់នូវគ្រឿងញៀន នៅក្នុងខុនដូរតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រេក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ដោយឃាត់ខ្លួនបាន១នាក់នៅចំណតរថយន្តមានឈ្មោះហាវ យីជុន ភេទប្រុសគ្មានលិខិតឆ្លងដែន(កំពុងសួរនាំ) បន្ទាប់មកសមត្ថកិច្ចក៏បានចូលបន្ទប់១ : ជាន់ទី៣១. បន្ទប់លេខ. ៣១០១ និងចាប់បាន៣នាក់ ស្រី២នាក់ និងប្រុស១នាក់ដែលមាន:

១-  ឈ្មោះទាន់ លី ភេទប្រុសកាន់លិខិតឆ្លងដែនលេខEJ១៦៧៧០១២(ជាម្ចាស់ថ្នាំ)និងជាម្ចាស់បន្ទប់លេខ៣០០៥ជាបន្ទប់ដាក់ថ្នាំញៀន÷

        ២-រ៉ា លីយ៉ា ភេទ ស្រី(កំពុងសួរនាំ)

        ៣-ថាំង យីហាន់ភេទស្រីកាន់លិខិតឆ្លងដែនលេខE៨៨៥៤៩៦៥៤ជាម្ចាស់បន្ទប់លេខ៣១០១បន្តធែកឆេរបន្ទប់លេខ.៣០០៥រកឃេីញថ្នាំញៀន       

         ១-MDMA.  =១,៨០០ក្រាម

         ២-កេតាមីន  =១,៩០០ក្រាម

         ៣-សារធាតុរាវកេតតាមីន ៥០ដបទំងន់៥០០ក្រាម

          ៤- ម្សៅនៅក្នុងកញ្ចប់ MDMAចំនួន៦៩៣កញ្ចប់ទំងន់៩គីឡូ

          ៥-ម្សៅស(កាហ្វេអីន)ទំងន់៩០០ក្រាម

          ៦-រុក្ខជាតិក្រៀម(កញ្ឆ)ទំងន់២គីឡូ

          ៧-ម្សៅពណ៍ទឹកក្រូច(កញ្ចប់ផ្លែឈេី)ចំនួន៨១កញ្ចប់   

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកបានខាងលេីសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងនិងបន្តតាមនីតិវិធី ។

Leave a Reply

Your email address will not be published.