ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក តាលោសែនជ័យ ចំនួន០២រូប…

 

ពោធិ៍សាត់ -អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលស្រុក តាលោសែនជ័យ ចំនួន០២រូប ដើម្បីសម្រួលដល់ការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកតាលោសែនជ័យ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងប្រកាសលេខ ៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតាំង៖

ទី១-លោក ឆេង ហ៊ុល ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ និងទី២-លោក យ៉ាន់ យូ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងនៃគណៈអភិបាលស្រុកតាលោសែនជ័យ។

 

Leave a Reply

Your email address will not be published.