ធ្វើអំពើរមិនល្អពិតជាបានផលមិនល្អម៉ែន!ដឹកម្តាយមកបន្លំដោះខ្សែករប្លាកទីនពីក្មេងស្រីម្នាក់បានសម្រេចតែត្រូវឪពុកម្តាយរបស់ក្មេងស្រីខាងលើដេញចាប់កន្រ្តាក់ធ្លាក់ស្ត្រីវ័យចំណាស់ម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ-ចោរវ័យចំណាស់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀតត្រូវម្តាយឪពុករបស់ក្មេងស្រីរងគ្រោះដេញចាប់ទាញកន្ត្រាក់ធ្លាក់ពីលើម៉ូតូក្រោយពេលធ្វើសកម្មភាពបន្លំដោះយកខ្សែកប្លាកទីនទម្ងន់ជាង១ជី ពីក្មេងស្រីម្នាក់នៅផ្ទះលក់អីវ៉ាន់ចាបហួយមួយកន្លែង ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ចេង ទាវ អាយុ៣៩ ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់នៅចំនុចកើតហេតុខាងលើ
យោងតាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជនសង្ស័យប្រុសស្រីចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខបានជិះមកចតមុខផ្ទះរបស់គាត់ហើយដើរចូលមករកទិញអីវ៉ាន់ចាបហួយ ហើយក៏បានបន្លំដោះយកខ្សែកពីកូនស្រីរបស់គាត់ រួចក៏នាំគ្នាឡើងម៉ូតូបម្រុងនិងជិះរត់គេចខ្លួនតែត្រូវបានម្តាយឪពុករបស់ក្មេងដេញតាមទាញកន្ត្រាក់បណ្តាលឲ្យធ្លាក់ស្ត្រីវ័យចំណាស់លេចលាមកស្អិតពេញផ្សារ ហើយបានប្រគល់ឲ្យសមត្ថកិច្ចដឹកយកធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដោយស្ត្រីវ័យចំណាស់ខាងលើបានសារភាពថា រូបគាត់និងកូនបង្កើតនិងកូនប្រសាពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងស្រីម្ចាស់ផ្ទះលក់ចាបហួយខាងលើពិតប្រាកដមែន ហើយខ្សែកដែលួចដោះបានពីក្មេងស្រីនោះត្រូវបានកូនៗរបស់គាត់យកទៅបាត់ហើយ។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើនេះកំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.