ក្រសួងសុខាភិបាល ស្នើឲ្យចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេសនិងគ្មានកាអនុញ្ញាតពីក្រសួងដែលឈរជើងប្រចាំការតាមដងផ្លូវសាធារណៈ
រាជធានី ភ្នំពេញ ៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុ ន ហេង បាន ណែនាំ អភិបាល រាជធានី – ខេត្ដ អោយ ចាត់វិធានការ ចំពោះ រថយន្ដ គិលានសង្គ្រោះ ដែល គ្មាន ជំនាញ បច្ចេកទេស និង គ្មាន ការ អនុញ្ញាត ពី ក្រសួង ដែល កំពុង ឈរជើង ប្រចាំការ នៅ តាម ដងផ្លូវ សាធារណៈ គ្មាន សណ្ដាប់ធ្នាប់និង រង់ចាំ ដឹក អ្នក រង របួស ដោយហេតុកាណ៍ គ្រោះថ្នាក់ ចរាចរណ៍យក ទៅ មូលដ្ឋាន សុខាភិបាល ឯកជន ។
កន្លងមកក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្តីណែនាំជាច្រើនលើករួចមកហើយដោយមិនអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះខុសច្បាប់និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវទេ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះពុំមានពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវដើម្បីសង្គ្រោះបន្ទាន់នៅនិងកន្លែងទាំងការលើកដាក់និងបញ្ជូនជនរងគ្រោះ។
អាស្រ័យហេតុដូចនេះក្រសួងស្នើអោយមន្ត្រីក្រោមឪវ៉ាតនិងសមត្តកិច្ចពាក់ព័ន្ធចាត់វិធានការណែនាំ ចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះឲ្យមានប្រសិទ្ធភាព ។













