កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីផ្លោះរបងប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ..

 

ភ្នំពេញ – កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីផ្លោះរបងប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨និង០០នាទី ត្រង់ចំណុចផ្ទះលេខ០៩ ផ្លូវបេតុង បុរីDR រ៉េស៊ីដិន ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ តុម បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ០៩ ផ្លូវបេតុង បុរីDR រ៉េស៊ីដិន ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ កែវ រាជរ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។

បេីការរៀបរាប់ពីឈ្មោះ គាត វួចឈីន   ដែលត្រូវជាប្រពន្ធ  បានប្រាប់សមត្ថកិច្ចថា  មុនពេលកេីតហេតុ គាត់បានលឺសម្លេងមនុស្សផ្លោះរបងចូលក្នុងផ្ទះ  គាត់ក៏បានបើកភ្លើងមើល ក៏ឃើញជនសង្ស័យ បានលោតផ្លោះរបងចេញពីផ្ទះរបស់គាត់ ចូលទៅផ្ទះអ្នកជិតខាងបាត់ រួចក៏បានទូរស័ព្ទប្រាប់ប្ដីបានដឹង។

រហូតដល់វេលាម៉ោង៦និង៣០នាទី ថ្ងៃខែឆ្នាំដដែលប្ដីនិងប្រពន្ធក៏បានតាមរកឃើញជនសង្ស័យកំពុងតែដើរនៅតាមផ្លូវបេតុងក្នុងបុរីខាងលើ ក៏បានឃាត់ខ្លួនជននោះ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឲ្យជួយអន្តរាគមន៍ ហើយជនរងគ្រោះក៏បានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ច ដើម្បីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងបុរីDR រ៉េស៊ីដិន ប្រាកដមែន ។បន្ទាប់មកសមត្តកិច្ចបានក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី ។

 

Leave a Reply

Your email address will not be published.