ចោរលំដាប់ហៃសូបន្លំទិញចេករួចលួចយកទូរស័ព្ទ១១ប្រូមេកមួយគ្រឿងបានសម្រេចតែម្ចាស់ឆែកតាម ប្រព័ន្ធiCloud ចាប់ប្រគល់ឲ្យសមត្ថកិច្ច…

 

ភ្នំពេញ-ជនសង្ស័យម្នាក់ទុយនុយយ៉ាងសង្ហាពាក់អាវធំស្បែកជើងប៊ូដើរចូលមកទិញចេកបន្លំលួចយកទូរស័ព្ទដៃរបស់ម្ចាស់លក់ចេកមួយគ្រឿងម៉ាកអាយហ្វូន១១ប្រូមេកយកទៅបាត់ តែត្រូវបានម្ចាស់ទូរស័ព្ទឆែកតាមប្រព័ន្ធ iCloud ស្រាប់តែឃើញជនសង្ស័យកំពុងតែយកទៅបម្រុងនិងលក់ឲ្យអ្នកលក់ទូរស័ព្ទនៅឯម្តុំឃ្លាំងរំសេវ ហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមគ។

ដោយហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅហាងលក់ទូរស័ព្ទដៃមួយកន្លែងស្ថិតនៅផ្សារឃ្លាំងរំសេវ ថ្មី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

យោងតាមនារីម្ចាស់ទូរស័ព្ទដែលជាអ្នកលក់ចេកនៅផ្សារដើមគរបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានកំពុងតែអង្គុយលក់ចេកឲ្យម៉ូយស្រាប់តែឃើញជនសង្ស័យខាងលើទុយនុយខោអាវយ៉ាងសង្ហា បានដើរចូលមកទិញចេករបស់គាត់ដោយគាត់រវល់តែជាប់លក់ឲ្យម៉ូយដ៏ទៃទៀតហើយទុកទូរស័ព្ទនៅលើតុ ខណៈឃើញឧកាសល្អបែបនេះក៏បានបន្លំលួចយកទូរស័ព្ទគាត់រួចគេចខ្លួនបាត់ស្រមោលតែម្តង ដោយទូរស័ព្ទរបស់គាត់បានភ្ជាប់ប្រព័ន្ធ iCloud ទើបឆែកឃើញជនសង្ស័យកំពុងតែកាន់ទូរស័ព្ទរបស់គាត់យកទៅលក់នៅផ្សារឃ្លាំងរំសេវថ្មីហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចយកមកធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់អ្នកលក់ចេកពិតប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធីផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

Leave a Reply

Your email address will not be published.