ឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់កសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការបន្ទាប់ពីបើករថយន្តបុកមនុស្សស្លា-ប់២នាក់នៅស្រុកល្វាឯម….
ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង. ស្រុក ល្វាឯមខេត្តកណ្តាល។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-5598 បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុងទៅឃុំកោះរះ )ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀតបណ្តាលអោយបុកចំពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លួន រថយន្តម៉ាក Toyota Vigo ពណ៏ ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1BF-8968 បើកបរមានទិសដៅ(បញ្ច្រាសគ្នា)។
ម្ចាស់អ្នកបើកបររថយន្តឈ្មោះ គឹម សុធា ភេទ ប្រុស អាយុ ៤០ ឆ្នាំមានទីលំនៅភូមិ មានជ័យ ១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ(គ្មានរបួស)ត្រូវឃាតខ្លួនភ្លាមៗ។
អ្នកបើកម៉ូតូឈ្មោះ កើត វិចិត្រ ភេទ ប្រុស អាយុ ១៦ ឆ្នាំមានទីលំនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុក ល្វាឯម ខេត្ត កណ្តាល (ស្លា-ប់នៅកន្លែងកើតហេតុ)នឹងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ សុន ផានុត ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ(ស្លា-ប់នៅកន្លែងកើតហេតុ)(អត់ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។ អ្នកបើកបររថយន្តបានឃាត់ទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនិតិវិធី។ ចំណែកសាកស-ពត្រូវបានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី៕












