យុវតីម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចឡើងលើដំបូលផ្ទះបម្រុងនិងលោតសម្លាប់ខ្លួននៅក្នុងបុរីពិភពថ្មីបង្កឲ្យមានការភ្ញាក់ផ្អើល…..
ភ្នំពេញ- យុវតីម្នាក់ឡើងលើដំបូលផ្ទះល្វែងក្នុងបុរីពិភពថ្មីចំការដូងបម្រុងនិងលោតសម្លា-ប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោ។
ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុងលេខ៩ ក្នុងបុរីពិភពថ្មីចំការដូង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមពាក្យបណ្តឹងរបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលព្រះរាជានៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មានស្ត្រីម្នាក់ឈ្មោះផាន់ ចាន់ណា អាយុ៣៤ឆ្នាំស្នាក់នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបាត់កូនស្រីរបស់គាត់ឈ្មោះ ផាន់ ចាន់ផានាថ អាយុ១៤ឆ្នាំដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីព៍ណសពាក់ផ្លាកលេខលេខភ្នំពេញ1GQ-5633និងបានយកសម្លៀកបំពាក់ជាច្រើនទៅជាមួយផងដែរ លុះដល់ថ្ងៃកើតហេតុក៏ឃើញយុវតីខាងលើនេះមកលេងផ្ទះ មិត្តភក្រ័នៅក្នុងបុរីពិភពថ្មីរួចឡើងលើដំបូលផ្ទះប៉ុនប៉ងធ្វើអត្តឃា-តលោ-តសម្លា-ប់ដោយពោលពាក្យថាខឹងឪពុកម្តាយរបស់គាត់ តែសំណាងល្អដែលមានសមត្ថកិច្ចនិងក្រុមសន្តិសុខរួមនិងមិត្តភក្រ័ជួយសង្គ្រោះបានទាន់ពេលវេលា ហើយសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចស្រុកអង្គស្នួលបានធ្វើកំណត់ហេតុប្រគល់យុវតីខាងលើនេះទៅឲ្យអាណាព្យាលវិញដើម្បីធ្វើការអប់រំ៕












