បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា-ប់នៅចិញ្ចើមផ្លូវជាប់និងរបងរោងចក្រ កាណាឌីយ៉ា ទាំងព្រឹកព្រលឹម…..
ភ្នំពេញ: បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា-ប់នៅចិញ្ចើមផ្លូវទាំងព្រឹកព្រលឹមទើបរាយការណ៍អាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យ។ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស-ពបុរសខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែល៤០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុដែលឲ្យដឹងថាបុរសខាងលើគេតែងតែប្រទះឃើញដើរនៅម្ដុំរោងចក្រកាណាឌីយ៉ាក្បែកន្លែងកើតហេតុរហូតមកដល់ព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះស្រាប់តែប្រទះឃើញបុរសខាងលើដេកស្លាប់នៅលើចិញ្ចើមផ្លូវដោយមិនមានពាក់អាវទើបរាយការណ៍ទៅខាងអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យកុសលវិច័យជាក់ស្ដែងតែម្ដង។ តាមការសន្និដ្ឋានបុរសខាងលើស្លា-ប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នស-ពបុរសខាងលើអាជ្ញាធរមានសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕











