សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១.៣៩២បន្ទប់ នៃអគារបុរីកីឡាទាំង ០៨អគារ…..

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋបុរីកីឡាទាំង០៨អគារ ស្មើនឹង១.៣៩២បន្ទប់ ប្រមាណ ១.២០០គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា ដោយបាននាំយកដំណឹងដ៏សែនរីករាយ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន នឹងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជន នៃអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន៕

Leave a Reply

Your email address will not be published.