រដ្ឋបាលសង្កាត់ចោមចៅទី៣ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារព្រៃទា ដើម្បីកុំឲ្យមានការលក់ដូរអាណាធិបតេយ្យប៉ះពាល់ដល់ផ្លូវសាធារណៈ..
ភ្នំពេញ: នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ បានចុះរៀបចំសណ្តាប់ធ្នាប់នៅបរិវេណផ្សារព្រៃទា ដែលស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះផងដែរអាជ្ញាធរសង្កាត់ចោមចៅទី៣សូមសំណូមពរដល់អាជីវករទាំងអស់សូមមេត្តាដាក់លក់សម្ភារ: បន្លែ ម្ហូប ផ្សេងៗ ឲ្យត្រឹមគំនូសដែលអាជ្ញាធរបានគូសកំណត់ឲ្យ។
អាជ្ញាធរសូមអរគុណដល់អាជីវករទាំងអស់ដែលបានសហការណ៍ ដើម្បីកុំឲ្យមានភាពអាណាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារ៕












