ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទលួចលួចកាត់ខ្សែភ្លើងដែលតភ្ជាប់ជាមួយនឹងម៉ាស៊ីនភ្លើងរបស់ម្ចាស់ខុនដូរមួយកន្លែងនៅខណ្ឌទួលគោក..

 

 

ភ្នំពេញ៖  នៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទលួច (លួចកាត់ខ្សែភ្លើងដែលតភ្ជាប់ជាមួយនឹងម៉ាស៊ីនភ្លើង របស់ប្រជាពលរដ្ឋ ) ប្រព្រឹត្តនៅចំណុចខុនដូរផ្ទះលេខ៤ ផ្លូវលេខ៥៧៨ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់មាន÷

 ១-ឈ្មោះ សឿម សុធារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

 ២-ឈ្មោះ គឹម ផល្លី ហៅ ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

បង្ក្រាបជាក់ស្ដែងនេះសមត្ថកិច្ចប្រមូលបានវត្ថុតាង

ដង្កាប់ចំនួន២ ,កូនសោរចំនួន២, ផ្លែទួល្វីសអត់ដងមួយ , កូនពិលសម្រាប់ចុចបំភ្លឺមួយ (ជារបស់ជនសង្ស័យទុកសម្រាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ) និងខ្សែភ្លើងចំនួន២ដុំ (ជារបស់ជនរងគ្រោះដែលជនសង្ស័យទាំងពីរនាក់នេះលួចកាត់យកស្ពាន់លក់) ចាប់យកពីជនសង្ស័យទាំងពីរនាក់ខាងលើ ។

ម្ចាស់ខុនដូរមានទីតាំងផ្ទះលេខ៤ ផ្លូវលេខ៥៧៨ ក្រុមទី៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចទេ)។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យទាំង២រូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន)   ជនសង្ស័ទាំង២នាក់

ខាងលើ កំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.