ផ្សារដែកដំឡើងវាំងនន ធ្លាក់កម្ទេចផ្កាភ្លើងឆាបឆេះក្លិបកម្សាន្តស្លា-ប់២នាក់  របួស៣នាក់ …

 

ក្រុងព្រះសីហនុ -ក្លិបកម្សាន្ដយីហោ JULIE & ANNA  TOKYO ដែលមានទីតាំងស្ថិតនៅខាងក្រោយឧត្តុនិយម ក្នុងក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បណ្ដាលឲ្យមនុស្ស២នាក់ស្លា-ប់ និង៣នាក់ផ្សេងទៀតរងរបួស ខណ:សមត្ថកិច្ចបានចេញកម្លាំងជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ភ្លើងមិនឲ្យឆេះរាលដាលទៅលើហាងអាជីវកម្មផ្សេងទៀត និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

បើតាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្ត

ព្រះសីហនុបានឱ្យដឹងថា ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត

ព្រះសីហនុ ចំនួន២គ្រឿង អស់ទឹកចំនួន២ឡាន។ តាមការរៀបរាប់របស់អ្នកនៅក្នុងហេតុការណ៍ថា ភ្លើងបានឆេះដោយសារជាងតម្លើងផ្សាដែកដងវាំងនន បណ្តាល

ឲ្យធ្លាក់កម្ទេចភ្លើង លើអេប៉ុងបិទជញ្ជាំងបង្កឲ្យឆាបឆេះភ្លើងតែម្តង។

អ្នករងគ្រោះសរុបមាន ចំនួន ៥នាក់ ក្នុងនោះ ស្រី៣នាក់ (ស្លា-ប់ប្រុស១នាក់ ស្រី១នាក់) រួមមាន៖

ទី១៖ ឈ្មោះ ហន ស្រីវេត ភេទស្រី អាយុ១៨ឆ្នាំ (ស្លា-ប់នៅឃ្លីនិចឯកជន888) មុខងារបុគ្គលិកបម្រើភេសជ្ជៈ

ទី២៖ ឈ្មោះ ភន មករា អាយុ២៣ឆ្នាំ (ស្លា-ប់នៅពេលបញ្ជូនមន្ទីរពេទ្យបង្អែក) មុខងារជាងតម្លើងវាំងនង

ទី៣៖ ឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ មុខរបរជាងតម្លើងវាំងនន កំពុងសង្រ្គោះនៅមន្ទីពេទ្យចំការចេក

ទី៤៖ ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេការ រងរបួសស្រាល

ទី៥៖ ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ រងរបួសស្រាល។

បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រ្តី២នាក់ រងរបួសស្រាលបានចេញទៅសម្រាកនៅផ្ទះវិញ។ ក្រោយហេតុការណ៍ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ បាននាំមនុស្សចំនួន៥នាក់ ទៅសាកសួរនៅអធិការដ្ឋានជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ៕

Leave a Reply

Your email address will not be published.