អ្នកដំណើរជាច្រើននាក់បានរអិលដួលបណ្តាលឲ្យរងរបួសនៅសង្កាត់បឹងទំពន់២ណ្ឌមានជ័យនិងស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យចុះទៅពិនិត្យផ្លូវនេះផង…

 

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន២ និងអ្នកដំណើរបានត្អូញត្អែរពីផលលំបាក នៃការរស់នៅប្រចាំថ្ងៃ និងពិបាកក្នុងការធ្វើដំណើរតាមផ្លូវ ៣៧១បត់ចុះមកភូមិត្នោតជ្រុំ៣សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមរូបភាពមួយចំនួននេះ ត្រូវបានប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីស្ថានភាពផ្លូវខាងលើពោពេញទៅដោយភក់ជ្រាំ បណ្ដាលឲ្យអ្នកធ្វើដំណើរជាច្រើន រួមទាំងសិស្សសាលាបាន ដួលរណាត់រណែងពេញផ្លូវ ។

មហាជនបានលើកឡើងថា ចំណុចខាងលើនេះ ពេលយប់មើលទៅហាក់ដូចជាមេឃចុះអាប់ ពោលគឺហុយដីទ្រលោម ពេលថ្ងៃបែកភក់រអិល ដែលពិបាកក្នុងការរស់នៅ និងធ្វើដំណើរ ហើយខ្លះបានត្អូញត្អែរថា អាណិតកូនតូចៗត្រូវគេងស្រូបធូលីដីជារៀងរាល់ថ្ងៃ ។

ជុំវិញករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលផ្លូវនៅទីតាំងខាងលើនេះផងដើម្បីកុំឲ្យពួកគាត់ជួបនិងគ្រោះរអិលដួលដូចកាលពីម្សិលមិញរងរបួសក្មេងចាស់ប្រុសស្រីជាច្រើននាក់ទៀតអី៕

Leave a Reply

Your email address will not be published.