រថយន្តស៊េរីទំនើបបើបរដោយស្ត្រីម្នាក់បានទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ នឹងសួនច្បារពុះចែកទ្រុងផ្លូវបណ្ដាល ឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ…

 

ភ្នំពេញ-មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលា០២:២០នាទីយប់ថ្ងៃទី២៨ខែមករាឆ្នាំ២០២៣.។មានរថយន្ត សេរីទំនើមួយគ្រឿងម៉ាកMercedes បានបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ នឹងសួនច្បារពុះ

ចែកទ្រុងផ្លូវដែនៅតាមបណ្ដោយផ្លូវR6 កែងនឹងផ្លូវ R8ក្នុងសង្កាត់ស្រះចក

ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសន្តិសុខនៅក្បែរនោះបានឲ្យដឹងថាមុនពេលហេតុគាត់ឃើញរថយន្ត Mercedes សេរីទំនើបមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2BW-2188 បើកបរដោយនារីស្រស់ស្អាតម្នាក់ក្នុងល្បឿនលឿនទិសដៅពីលិច ទៅកើតមកដល់ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវR6រថយន្តក៏ជ្រួលចង្កូត

ទៅបុកនឹងបង្គោលភ្លើងបណ្ដាលឱ្យធ្លាក់អំពូលភ្លើងបំភ្លឺផ្លូវចុះមកក្រោមនិង

រថយន្តខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យម្ចាស់រថយន្ក៏ដូចជាប្រជាពលរដ្ឋរងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសមត្តកិច្ចបានយករថយន្ត ខាងលើទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ

Leave a Reply

Your email address will not be published.