ជាងសំណង់ម្នាក់ក្រោយពីជួបជុំផឹកស៊ីរួចចូលសម្រាកហើយព្រឹកឡើងស្រាប់តែលង់ទឹកប្រឡាយស្លា-ប់បាត់
ភ្នំពេញ: បុរសម្នាក់ដែលគេដឹងថាជាជាងសំណង់ត្រូវបានអ្នករួមការងារប្រទះឃើញលង់ទឹកប្រឡាយស្លាប់ទាំងព្រឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣ ទីតាំងស្ថិតនៅក្នុងប្រឡាយទឹកមួយខ្សែ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស-ពខាងលើដែលគេស្គាល់ឈ្មោះ អុល ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាជាសំណង់ សព្វថ្ងៃស្នាក់នៅក្នុងរោងក្បែរកន្លែងការដ្ឋានសំណង់ខ្នាតតូចមួយកន្លែង នៅជាប់មាត់ប្រឡាយ ក្បែរទីតាំងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាកាលពីយប់មុនថ្ងៃកើតហេតុគេបានឃើញបុរសដែលជាជនរងគ្រោះខាងលើបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅក្បែរជាប់ទីតាំងកន្លែងកើតហេតុខាងលើក្រោយពីជួបជុំរួចក៏នាំគ្នាចូលសម្រាកធម្មតារហូតដល់ព្រឹកក៏ប្រទះឃើញបុរសខាងលើលង់ទឹកប្រឡាយដែលនៅជាប់និងរោងស្នាក់នៅនោះស្លាប់បាត់ទៅហើយ ក៏នាំគ្នាផ្អើលឆោឡោរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងតែម្តង។
ហើយសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីពិនិត្យកោសល្យវិច័យនិងធ្វើកំណត់ហេតុរួចទើបទាក់ទងទៅសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕












