តស់មកដឹងរឿងប្តីចុងបាញ់សម្លា_ប់ប្រពន្ធមានផ្ទៃពោះនៅសង្កាត់រលួស មូលហេតុភ្លើងប្រច័ណ្ឌសោះ…

    ភ្នំពេញ-ជនដៃដល់បាញ់សម្លា_ប់ប្រពន្ធដែលមានកូនក្នុងផ្ទៃ៤ខែ នៅសង្កាត់រលួស ខណ្ឌដង្កោ ចូលសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, មូលហេតុប្រច័ណ្ឌ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានករណីឃាតកម្ម ប្តីបាញ់សម្លា_ប់ប្រពន្ធមួយគ្រាប់ចំក្បាល បណ្តាលឲ្យស្លា_ប់ទាំងមានកូនក្នុងផ្ទៃចំនួន៤ខែ ត្រង់ចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅថ្ងៃដដែល វេលាម៉ោង១៨ :៥០នាទី ជនសង្ស័យខាងលេីឈ្មោះ យ័ន គុយហេង ភេទប្រុស … Read More

អ្នកកាសែតម្នាក់ចងអង្រឹងដេកត្រូវបង្គោលអង្រឹងរលំសង្កត់ស្លា_ប់បង្កឲ្យមានការភ្ញាក់ផ្អើល…

    ខេត្តកំពង់ធំ៖ អ្នកសារព័ត៌មានពិការជើងម្ខាងម្នាក់ បានស្លា_ប់យ៉ាងអណោចអាធម្ម នៅពេលកំពុងដេកសុខៗ ត្រូវបានបង្គោលអង្រឹង ផ្នែកខាងចុងជើងរលំសង្កត់ចំពីលើក្បា_ល។ ករណីនេះកើតឡើងវេលាម៉ោងប្រមាណ១២:៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចទល់មុខផ្លូវព្រៃសហគមន៍បុស្សលាវ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ហក់ចោលសំពៅទៅតោងក្បូនលែងប្តីយកអ្នកថ្មី មានអីបាញ់សម្លា_ប់ទាំងមានផ្ទៃពោះ៤ខែនៅបុរីពិភពថ្មីកួស្រូវ៣….

  ភ្នំពញ៖ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ត្រូវប្ដីក្រោយបាញ់ចំនួន២គ្រាប់ បណ្ដាលឲ្យស្លា_ប់បាត់បង់ជីវិ_តនៅក្នុងថ្លុកឈាម បន្ទាប់មកឃាត់ករជាប្ដីបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ហើយអំពើឃាតកម្មនេះពុំត្រូវបានគេដឹងថា ផ្ដើមចេញពីរឿងអ្វីនៅឡើយទេ។

អាកាសចរស៊ីវិលកម្ពុជា-ឡាវ ចាប់ផ្ដើមដំណើរការពង្រីកជើងហោះហើរតបភ្ជាប់វិស័យទេសចរណ៍

  ក្នុងកិច្ចប្រជុំជាមួយនឹងគណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ បានចុះអនុស្សរណ:យោគយល់ (MOU) ដើម្បីពង្រីកជើងហោះហើរកម្ពុជា-ឡាវ, ដោយក្នុងនោះខាងឡាវ ចង់បានការណែនាំ និងបទពិសោធន៍ល្អៗមួយចំនួនពីកម្ពុជា ដើម្បីអនុវត្ដនៅប្រទេសឡាវ ជាពិសេស គឺអភិបាលកិច្ចល្អ ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធអាកាសចរណ៍ស៊ីវិល។ គណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ចង់ស្វែងយល់ពីកម្ពុជា លើការគ្រប់គ្រងអភិបាល និងអនុវត្តការងារ ជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីៗនេះ ដូចជា … Read More

សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស…

  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​ លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។ សូមអានលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ទាំងស្រុងដូចខាងក្រោម ៖

រថយន្តមិនចាំម៉ាកមួយគ្រឿងបុកកិនបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ រួចជិះរត់គេចខ្លួនបាត់ស្រមោល…

 ភ្នំពេញ-បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:កំពុងតែជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបុកកិន ហើយអ្នកបើកបរបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទី ព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវឌួងហៀប ហៅផ្លូវសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងដា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ភីស៊ីអ៊ិច ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ1HR-7171 ធ្វើដំណើរតាមបណ្តោយផ្លូវសេះស ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរបញ្រ្ចាស់ទិសដៅគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុកហើយកិនអូសពីលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្កបានព្យាយាមបើករថយន្តគេចរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យវាស់វែងនិងយកម៉ូតូទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតាមកាំម៉ារ៉ាសុវត្ថិភាពស្វែងរកស្លាកលេខរថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ #គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌

ខឹងប្តីពូកែប្រច័ណ្ឌពេក ស្ត្រីជាប្រពន្ធបានសម្រេចចិត្តធ្វើអត្តឃា_តលេបថ្នាំសម្លា_ប់ខ្លួនឯងចោលកូនប្រុសស្រី៥នាក់ឲ្យនៅកំព្រា…

  ភ្នំពេញ-មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារាត្រី ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩និង៤០នាទីយប់ ខណ:មានស្ត្រីម្នាក់បានលេបថ្នាំប៉ុនប៉ងធ្វើអត្តឃា_តសម្លា_ប់ខ្លួន។ តាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា ស្ត្រីដាដែលបានលេបថ្នាំសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ  ម៉ើ ផល្លា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសស្រី៥នាក់នាក់ ប្រុស៤នាក់និងស្រីម្នាក់ ស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជ័យមង្គល ឃុំច្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានប្តីឈ្មោះទីន អាយុ៣៧ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅជាមួយគ្នា … Read More

ទុស្សេខ្សែរបង្គោលភ្លើងឆេះផ្អើលសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យចេញជួយបាញ់ពន្លត់…

    ភ្នំពេញ: ទុស្សេខ្សែរភ្លើងស្នូរដូចរន្ទះបែកផ្កាភ្លើងព្រាត ឆេះខ្សែរភ្លើងបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី០១ ខែមីនា   ឆ្នាំ២០២៣ ស្ថិតនៅចំណុចបង្គោលភ្លើងលេខ ត.ប ៤៧៩-៣១៨ តាមបណ្តោយផ្លូវ១៩៩ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុលឺស្នូរផ្ទុះបែកផ្កាភ្លើងព្រាតចេញពីបង្គោលភ្លើងខាងលើ ហើយចេញជាអណ្ដាតភ្លើងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ការពាររាលដាលដល់ផ្ទះអ្នកជិតខាង រួចរាយកាណ៍ជូនសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យអោយចេញជួយបាញ់ពន្លត់។ បន្ទាប់មករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានចេញមកជួយអន្តរាគន៍ធ្វើការបាញ់ពន្លត់អស់មួយគ្រឿងរលត់ទៅវិញភ្លាមៗ ក្នុងហេតុការណ៍អគ្គីភ័យទុស្សេខែ្សភ្លើងរឆេះបង្កជាអគ្គីភ័យ ខាងលើ ពុំរាលដាលដល់ផ្ទះអ្នកជិតខាងឡើង ហើយក៏គ្មានអ្នករងរបួសនៅក្នុងហេតុការណ៍នេះដែរ៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រប់គ្នាអប់រំសព្វផ្សាយ ធ្វើអនាម័យ និងបរិស្ថានទាំងទីក្រុង និងជនបទ…

  ពេលធ្វើជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១១ នារសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរស់នៅប្រកបដោយអនាម័យ មិនត្រឹមតែធ្វើឱ្យមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏បានជួយឱ្យសុខភាពពលរដ្ឋល្អផងដែរ ដូច្នេះគ្រប់មន្ត្រីតូចធំ មន្ត្រីមូលដ្ឋាន ទាំងទីក្រុង និងទីប្រជុំជន ជនបទ ត្រូវតែចូលរួមធ្វើអនាម័យ និងបរិស្ថាន។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាបានខិតខំធ្វើច្រើនណាស់ទៅលើយុទ្ធនាការនានា សម្រាប់អនាម័យរបស់ប្រជាជន, យើងបានមើលឃើញរួចទៅហើយ ពីទិដ្ឋភាពទាំងឡាយដែលកម្ពុជាមានកាលពីពេលមុននោះ … Read More

កម្លាំងសន្តិសុខមន្ទីរពេទ្យរុស្ស៊ីឃាត់ខ្លួនស្ត្រីម្នាក់រួមនិងថ្នាំញៀនមួយចំនួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង….

  ភ្នំពេញ-ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីឆែកឃើញថ្នាំញៀន មួយចំនួននិងឧបករណ៍សំរាប់ប្រើប្រាស់ ក្នុងកាបូប នៅមន្ទីរពេទ្យរ៉ុស្ស៊ី។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃ ២៨ កុម្ភៈ ២០២៣ នៅក្នុងបរិវេណមន្ទីរពេទ្យរ៉ុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង ។ ស្ត្រីខាងលើត្រូវបានកម្លាំងសន្តិសុខមន្ទីរពេទ្យ ប្រគល់ឲ្យនគរបាលជំនាញ ខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួនិងបន្តតាមនិតិវិធី។ សូមបញ្ជាក់ថា ស្ត្រីខាងលើបានមកទទួលសេវា ផ្តាច់ថ្នាំញៀន ពីខាងមន្ទីរពេទ្យ ហើយមុនពេលឃាត់ ក្រុមគ្រូពេទ្យបានសង្ស័យ ទើបរាយការណ៍ទៅ ខាងសន្តិសុខមន្ទីរសុំការឆែកឆេរ ក៏ឃើញ ថ្នាំញៀន … Read More