អ្នកកាសែតម្នាក់ចងអង្រឹងដេកត្រូវបង្គោលអង្រឹងរលំសង្កត់ស្លា_ប់បង្កឲ្យមានការភ្ញាក់ផ្អើល…

 

 

ខេត្តកំពង់ធំ៖ អ្នកសារព័ត៌មានពិការជើងម្ខាងម្នាក់ បានស្លា_ប់យ៉ាងអណោចអាធម្ម នៅពេលកំពុងដេកសុខៗ ត្រូវបានបង្គោលអង្រឹង ផ្នែកខាងចុងជើងរលំសង្កត់ចំពីលើក្បា_ល។ ករណីនេះកើតឡើងវេលាម៉ោងប្រមាណ១២:៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចទល់មុខផ្លូវព្រៃសហគមន៍បុស្សលាវ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ដោយឃើញទីធ្លានៅទីនេះស្អាត និង ងងុយដេកផងនោះ ប្តីរបស់គាត់ បានប្រើឲ្យគាត់យកអង្រឹងមកចង តែគាត់ហុចអង្រឹងឲ្យហើយប្រាប់ថាឯងចងខ្លួនឯងទៅ។ ប្រភពដដែលបន្តទៀតថា ពេលដេកភ្លាមមិនទាន់ដួលរលំបង្គោលអីទេ ប៉ុន្តែពេលចូលដេកក្នុងអង្រឹងមួយសន្ទុះក្រោយមក លាន់ស្នូរភឹស ដោយមិនចាប់អារម្មណ៍ថារលំបង្គោលអង្រឹងនោះទេ ស្មានថាផ្ទុះហ្គាសឡាន ។ ភ្លាមនោះក៏ចេញមកមើលស្រាប់តែឃើញប្តីរបស់គាត់ ដេកស្តូកនៅនឹងដី បាត់មាត់បាត់កឈឹង សូម្បីតែចលនាបន្តិចក៏គ្មានដែរ ទើបដឹងថាប្តីគាត់បានស្លា_ប់ទៅហើយ។

ករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លា_ប់មានឈ្មោះ ឡុច រ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហានុ មានតួនាទីនិពន្ធនាយក  បំរើការងារក្នុងអង្គភាពគេហទំព័រ “ស្ពានសន្តិភាព”។ និងប្រពន្ធមានឈ្មោះ យ៉ែម ចន្ធី  អាយុ៦៤ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

បន្ទាប់ពីពិនិត្យ ធ្វើកោសលវិច្ច័យ ជនរងគ្រោះពិតជាបានស្លា_ប់ដោយសារបង្គោលអង្រឹងដួលសង្កត់ពីលើ ពិតប្រាកដមែន ។

ចំណែកសាកស_ពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.