ទុស្សេខ្សែរបង្គោលភ្លើងឆេះផ្អើលសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យចេញជួយបាញ់ពន្លត់…
ភ្នំពេញ: ទុស្សេខ្សែរភ្លើងស្នូរដូចរន្ទះបែកផ្កាភ្លើងព្រាត ឆេះខ្សែរភ្លើងបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបង្គោលភ្លើងលេខ ត.ប ៤៧៩-៣១៨ តាមបណ្តោយផ្លូវ១៩៩ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុលឺស្នូរផ្ទុះបែកផ្កាភ្លើងព្រាតចេញពីបង្គោលភ្លើងខាងលើ ហើយចេញជាអណ្ដាតភ្លើងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ការពាររាលដាលដល់ផ្ទះអ្នកជិតខាង រួចរាយកាណ៍ជូនសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យអោយចេញជួយបាញ់ពន្លត់។
បន្ទាប់មករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានចេញមកជួយអន្តរាគន៍ធ្វើការបាញ់ពន្លត់អស់មួយគ្រឿងរលត់ទៅវិញភ្លាមៗ ក្នុងហេតុការណ៍អគ្គីភ័យទុស្សេខែ្សភ្លើងរឆេះបង្កជាអគ្គីភ័យ
ខាងលើ ពុំរាលដាលដល់ផ្ទះអ្នកជិតខាងឡើង ហើយក៏គ្មានអ្នករងរបួសនៅក្នុងហេតុការណ៍នេះដែរ៕













