កម្លាំងសន្តិសុខមន្ទីរពេទ្យរុស្ស៊ីឃាត់ខ្លួនស្ត្រីម្នាក់រួមនិងថ្នាំញៀនមួយចំនួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង….

 

ភ្នំពេញ-ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីឆែកឃើញថ្នាំញៀន មួយចំនួននិងឧបករណ៍សំរាប់ប្រើប្រាស់ ក្នុងកាបូប នៅមន្ទីរពេទ្យរ៉ុស្ស៊ី។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃ ២៨ កុម្ភៈ ២០២៣ នៅក្នុងបរិវេណមន្ទីរពេទ្យរ៉ុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង ។ ស្ត្រីខាងលើត្រូវបានកម្លាំងសន្តិសុខមន្ទីរពេទ្យ ប្រគល់ឲ្យនគរបាលជំនាញ ខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួនិងបន្តតាមនិតិវិធី។

សូមបញ្ជាក់ថា ស្ត្រីខាងលើបានមកទទួលសេវា ផ្តាច់ថ្នាំញៀន ពីខាងមន្ទីរពេទ្យ ហើយមុនពេលឃាត់ ក្រុមគ្រូពេទ្យបានសង្ស័យ ទើបរាយការណ៍ទៅ ខាងសន្តិសុខមន្ទីរសុំការឆែកឆេរ ក៏ឃើញ ថ្នាំញៀន មួយចំនួននិងឧបករណ៍សំរាប់ប្រើប្រាស់ គ្រឿងញៀនក្នុងកាបូបផងដែរ៕

Leave a Reply

Your email address will not be published.