ហក់ចោលសំពៅទៅតោងក្បូនលែងប្តីយកអ្នកថ្មី មានអីបាញ់សម្លា_ប់ទាំងមានផ្ទៃពោះ៤ខែនៅបុរីពិភពថ្មីកួស្រូវ៣….
ភ្នំពញ៖ស្រ្តីមានផ្ទៃពោះ៤ខែម្នាក់ត្រូវប្ដីក្រោយបាញ់ចំនួន២គ្រាប់ បណ្ដាលឲ្យស្លា_ប់បាត់បង់ជីវិ_តនៅក្នុងថ្លុកឈាម បន្ទាប់មកឃាត់ករជាប្ដីបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ហើយអំពើឃាតកម្មនេះពុំត្រូវបានគេដឹងថា ផ្ដើមចេញពីរឿងអ្វីនៅឡើយទេ។
សាកស_ពស្រ្តីខាងលើត្រូវបានសន្តិសុខយាមបុរីប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។
ស្រ្តីរងគ្រោះរូបនោះឈ្មោះម៉ៃ សុគន្ធា អាយុ៣៤ឆ្នាំ មុខរបរជាងសាឡន ស្នាក់នៅក្នុផ្ទះកើតហេតុខាងលើ គាត់មានប្ដីទី១មានកូន៤នាក់ ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំមកហើយ ។បន្ទាប់មកយកប្ដីទី២ ហើយមានផ្ទៃពោះ៤ខែទៅហើយ និងទើបតែទៅទិញផ្ទះបងរំលស់ផ្ទះខាងលើបានរយៈពេលជាង៣ខែប៉ុណ្ណោះ ហើយក៏ត្រូវប្ដីទី២នេះបាញ់សម្លា_ប់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះនិងប្ដីក្រោយនេះបានមានទំនាស់គ្នា ប៉ុន្តែពុំដឹងថារឿងអ្វីនោះទេ បន្ទាប់មកប្ដីនេះក៏បានបាញ់ស_ម្លាប់ប្រពន្ធរួចគេចខ្លួនតែម្ដង។ខណៈនោះពុំមាននរណាបានដឹងភ្លាមៗនោះទេ ហើយអ្នករស់នៅក្នុងបុរីនោះឃើញទ្វារផ្ទះកើតហេតុចំហរ ក៏រាយការណ៍ប្រាប់សន្តិសុខឲ្យទៅមើល ទើបដឹងថាស្រ្តីរងគ្រោះត្រូវប្ដីបាញ់សម្លា_ប់។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះត្រូវប្ដីបាញ់២គ្រាប់ ហើយក្រោយពេលកើតហេតុសន្តិសុខយាមបុរីខាងលើបានរាយការណ៍ជូននគរបាលខណ្ឌដង្កោឲ្យចុះទៅពិនិត្យមើលជាក់ស្ដែងនិងស្រាវជ្រាវដើម្បីចាប់ខ្លួនឃាតករ។បន្ទាប់មកនគរបាលខណ្ឌដង្កោបានផ្ដល់ដំណឹងដល់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅកោសល្យវិច័យ៕












