ខឹងប្តីពូកែប្រច័ណ្ឌពេក ស្ត្រីជាប្រពន្ធបានសម្រេចចិត្តធ្វើអត្តឃា_តលេបថ្នាំសម្លា_ប់ខ្លួនឯងចោលកូនប្រុសស្រី៥នាក់ឲ្យនៅកំព្រា…

 

ភ្នំពេញ-មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារាត្រី ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩និង៤០នាទីយប់ ខណ:មានស្ត្រីម្នាក់បានលេបថ្នាំប៉ុនប៉ងធ្វើអត្តឃា_តសម្លា_ប់ខ្លួន។

តាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា ស្ត្រីដាដែលបានលេបថ្នាំសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ  ម៉ើ ផល្លា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសស្រី៥នាក់នាក់ ប្រុស៤នាក់និងស្រីម្នាក់

ស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជ័យមង្គល ឃុំច្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានប្តីឈ្មោះទីន អាយុ៣៧ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅជាមួយគ្នា ។

ប្រភពដដែលបានបន្តទៀតថា បុរសជាប្តីតែងតែប្រច័ណ្ឌប្រពន្ធរបស់ខ្លួនហើយរករឿងឈ្លោះប្រកែកគ្នាស្ទើរតែរៀងរាល់ថ្ងៃ ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំរស់នៅជាមួយគ្នាលែងបានលុះមុនថ្ងៃកើតហេតុ ទើបសម្រេចចិត្តទិញថ្នាំងងុយដេកជាច្រើនគ្រាប់ដើម្បីយកមកលេបសម្លា_ប់ខ្លួនឯងនៅបន្ទប់ជួលខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ភ្លាមៗនោះអ្នកជិតខាងនិងក្រុមគ្រួសារបាននាំគ្នាដឹកស្ត្រីខាងលើមកកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្រ្គោះ លុះនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ស្ត្រីខាងលើនេះបានបា_ត់បង់ជីវិ_តនៅឯមន្ទីរពេទ្យរុស្ស៊ីបាត់ទៅហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានដឹកយកស_ពមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច័យ ក្រោយពេលដែលសមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការពិនិត្យស_ពរួចរាល់ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាស_ពស្ត្រីខាងលើនេះពិតជាត្រូវបានលេបថ្នាំលើសកម្រិតបណ្តាលឲ្យស្លា_ប់ពិតប្រាកដមែន ស_ពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Leave a Reply

Your email address will not be published.