រថយន្តមិនចាំម៉ាកមួយគ្រឿងបុកកិនបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ រួចជិះរត់គេចខ្លួនបាត់ស្រមោល…
ភ្នំពេញ-បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:កំពុងតែជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបុកកិន ហើយអ្នកបើកបរបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទី ព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវឌួងហៀប ហៅផ្លូវសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងដា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ភីស៊ីអ៊ិច ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ1HR-7171 ធ្វើដំណើរតាមបណ្តោយផ្លូវសេះស ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរបញ្រ្ចាស់ទិសដៅគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុកហើយកិនអូសពីលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្កបានព្យាយាមបើករថយន្តគេចរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យវាស់វែងនិងយកម៉ូតូទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតាមកាំម៉ារ៉ាសុវត្ថិភាពស្វែងរកស្លាកលេខរថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕
#គេហទំព័រព័ត៌មានស្រលាញ់យុត្តិធម៌












