ជិះម៉ូតូទៅធ្វើការត្រូវរថយន្តដឹកខ្សាច់កិនស្លា_ប់ហើយបាត់ដៃខាងឆ្វេងមួយចំហៀង…

  ភ្នំពេញ-បុរសម្នាក់បានស្លា_ប់ភ្លាមៗនៅក្រោមកង់រថយន្តដឹកខ្សាច់មួយគ្រឿងខណ:កំពុងតែជិះម៉ូតូចេញទៅធ្វើការសន្តិសុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស_ពជនរង គ្រោះខាងលើមានឈ្មោះ ថៃ គឹមហ៊ាង អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីព៍ណស ពាក់ស្លាកលេខ ភ្នំពេញ1GN-1411ធ្វើដំណើរចេញពីផ្ទះបម្រុងទៅយាមនៅផ្សារទំនើបអ៊ីអន២ ខណ:ជិះមកដល់ផ្លូវ៣០ម៉ែត្រជិតបុរីជីបម៉ុង ត្រូវរថយន្តបែនដឹកខ្សាច់មួយគ្រឿងគ្មានស្លាកលេខហើយនៅខាងលើកញ្ចក់រថយន្តខាងមុខបិទបាំងវាំងននជិតឈឹង សង្ស័យមើលផ្លូវមិនឃើញបណ្តាលឲ្យបុកកិ_នអ្នកជិះម៉ូតូខាងលើរម៉ូចូលគ្នាធ្លា_យពោះវៀនស្លា_ប់ភ្លាមៗ ចំណែកម៉ូតូដាច់កង់ខាងក្រោយរងការខូចខាតទាំងស្រុង ហើយអ្នកបើកបររថយន្តបង្កបានបើកទ្វារថថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌមានជ័យ … Read More

យុវតីម្នាក់ខឹងយាយស្ដីបន្ទោសបន្តិចបន្តួចតូចចិត្តសម្រេចលេបថ្នាំងងុយដេកសម្លា_ប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល…

  ភ្នំពេញ៖ យុវតីម្នាក់ខឹងយាយស្ដីបន្ទោសឲ្យស្រាប់តែតូចចិត្តគិតខ្លី ហើយទិញថ្នាំងងុយដេក២បន្ទះមកលេបសម្លា_ប់ខ្លួន បណ្ដាលឲ្យស្លា_ប់បាត់បង់ជីវិ_តនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះស្ថិតនៅក្នុងបុរីពិភពថ្មី២ ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ។ តាមប្រភពីក្រុមគ្រួសារបានឲ្យដឹងថា យុវតីខាងលើនោះឈ្មោះស្រ៊ុន យ៉ាហ្សេទីន អាយុ១៧ឆ្នាំ មុខរបរសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស ស្នាក់នៅជាមួយជីដូនក្នុងផ្ទះកើតហេតុខាងលើ។នាងជាក្មេងកំព្រាម្ដាយមានតែឪពុករស់នៅផ្សេង ហើយនាងបានរស់នៅជាមួយជីដូនតាំងពីនាងតូចមកម្ល៉េះ និងមួយរយៈពេលចុងក្រោយនេះឪពុកបានជួយផ្ដល់ប្រាក់សម្រាប់ការរៀនសូត្រផងដែរ។ ក្រុមគ្រួសារដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជីដូនបានស្ដីបន្ទោសឲ្យបន្តិចបន្តួច ជាហេតុធ្វើឲ្យយុវតីរូបនោះតូចចិត្ត ហើយបានឡើងទៅដេកនៅក្នុងបន្ទប់ឡៅតឿ បន្ទាប់មកបានលេបថ្នាំងងុយដេកអស់២បន្ទះបណ្ដាលឲ្យស្លា_ប់។ចំណែកជីដូនក្រោយពីចៅដេកយូរពេក គាត់បានឡើងទៅគោះទ្វារហៅតែអត់ឮឆ្លើយ … Read More

ខឹងចិត្តប្រពន្ធនាំកូនចាកចេញពីផ្ទះ ប្តីសម្រេចចិត្តចង.កសម្លា_ប់ខ្លួនភ្ញាក់ផ្អើលទាំងថ្ងៃ….

  ភ្នំពេញ: បុរសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លា_ប់ខ្លួនក្នុងបន្ទប់ទឹកក្នុងផ្ទះស្លា_ប់បាត់បង់ជីវិ_តសង្ស័យតូចចិត្តប្រពន្ធនាំកូនចាកចេញពីផ្ទះ។ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ទីតាំងកន្លែងកើតហេតុស្ថិតនៅផ្ទះជនរងគ្រោះផ្ទាល់ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សេង ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ចំណែកម្តាយចេញទៅក្រៅបាត់រហូតពេលម្តាយមកវិញស្រាប់តែឃើញជនរងគ្រោះចង.កជាប់និងបន្ទប់ទឹកនៅក្នុងផ្ទះ ភ្លាមៗម្តាយព្យាយាមរត់ហៅអ្នកជិតខាងមកជួយដែរតែអកុសលជនរងគ្រោះស្លា_ប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យតែម្តង។ ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមានប្រពន្ធនិងកូន២នាក់ក្នុងបន្ទុកតែមួយរយះចុងក្រោយនេះដោយការរស់នៅមិនចុះសម្រុងគ្នាទើបប្រពន្ធបាននាំកូនចាកចេញពីផ្ទះបាត់២-៣ថ្ងៃមកហើយ សង្ស័យតូចចិត្ត ទើបសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លា_ប់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យកោសល្យវិច័យរួចទើបប្រគល់ស_ពឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

អគ្គីភ័យឆាបឆេះឃ្លាំងស្តុកសម្ភារៈមួយកន្លែងទាំងថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ…

    ភ្នំពេញ: ករណីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងស្តុកសម្ភារៈជាច្រើនមុខបង្កភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងខាងលើជាកន្លែងស្តុកទុកសម្ភារៈជាច្រើនមុខ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញផ្សែងហុយខ្មួខ្មាញ់ រួចបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ទើបនាំគ្នាជួយបាញ់ទឹកពន្លត់និងរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង ទើបគ្រប់គ្រងវិញបានទាំងស្រុង៕

មកដឹងចំនួនក្រុមហ៊ុនរោងចក្រដំឡើងរថយន្តនៅកម្ពុជា ខ្លះកំពុងដំណើរការ និងខ្លះកំពុងត្រៀមដំណើរការ

  លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងឱ្យដឹងថា បើមើលតាមគម្រោង រោងចក្រដំឡើងរថយន្តនៅកម្ពុជា កំពុងមានសព្វថ្ងៃនេះ ចំនួន ៩គម្រោង ហើយសម្រាប់ក្រុមហ៊ុនដែលបានដំណើរការដំឡើងរថយន្ដថ្មីបានរួចរាល់ មានចំនួន ៣ក្រុមហ៊ុន រួមមាន ៖ ១- ក្រុមហ៊ុន Hyundai Camko Motor, ២- ក្រុមហ៊ុន Daehan Auto និង៣- … Read More

កំពង់ផែពហុបំណងដ៏ទំនើប និងមណ្ឌលភ័ស្ដុភារកម្ម លើទឹកដីទន្លេសាប នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ…

  បើតាម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ថា កំពង់ផែពហុបំណងដ៏ធំ និងទំនើប ព្រមទាំងមណ្ឌលភ័ស្ដុភារកម្ម ដែលសាងសង់ដោយក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd នឹងត្រូវដាក់ឲ្យដំណើរការខាងមុខឆាប់ៗនេះ ព្រោះបច្ចុប្បន្នសំណង់ដ៏មានសក្ដានុពលមួយនេះសាងសង់ជិតរួចរាល់ហើយ។ កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្មនេះ ត្រូវបានសាងសង់ឡើងនៅលើដីទំហំ ១០០ហិកតា ស្ថិតនៅតំបន់ភ្នំទេពី ក្នុងភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង។ កំពង់ផែនេះ នឹងសាងសង់រួចរាល់ … Read More

សម្ដេចតេជោ ហ៊ុន សែន តម្រូវឱ្យបដិមាករ សាងសង់ពុទ្ធបដិមា ឬរូបសំណាកផ្សេងៗឱ្យត្រូវត្រងត្រាប់រចនាបទ….

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងណែនាំឲ្យយកចិត្តទុកដាក់ លើការសាងសង់ព្រះបដិមា ឬរូបសំណាកផ្សេងៗ ត្រូវសង់ឲ្យត្រូវទៅតាមរចនាបទ។ ការណែនាំបែបនេះធ្វើឡើងក្នុងពេលសម្ដេចអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យ គ្រប់ទម្រង់ ជិត៤ពាន់ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទាក់ទិនជាមួយនឹងព្រះបដិមា អីជាដើម ឬក៏រូបសំណាក ពេលអភិសេកហើយ អត់មាននរណាទៅប៉ះពាល់បានទេ អញ្ចឹងរូបនេះរក្សាបាន … Read More

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់លើអក្សរសាស្ត្រជាតិ សរសេរឱ្យត្រូវតាមអក្ខរាវិរុទ្ធ…

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់ ជាពិសេសទៅលើការសរសេរអក្សរសាស្ត្រខ្មែរ បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងជាច្រើននាពេលកន្លងមក។ ការណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗ នៅលើបណ្ដាញសង្គម។ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា … Read More

ប៉ូលិសចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំញៀនមួយចំនួនធំ…

  ខេត្តបន្ទាយមានជ័យ៖នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាប ចំនួន០៣គោលដៅ ដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាង ថ្នាំញៀន០១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ។ យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ … Read More

នគរបាលខណ្ឌសែនសុខដេញស្ទាក់ចាប់បានចោរឆក់ទូរស័ព្ទដៃបាន២នាក់រួមនិងអាវុធខ្លី១ដើម…

  ភ្នំពេញ-នៅថ្ងៃទី០២មិនាឆ្នាំ២០២៣ វេលាម៉ោង១១ និង ០៥នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សាឆក់យកទូរសព័្ទដៃនិង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត្តិ  នៅចំណុចមុខក្លោងទ្វារវត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ ០១គ្រឿង សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ៖ ១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្រែជះ … Read More