យុវតីម្នាក់ខឹងយាយស្ដីបន្ទោសបន្តិចបន្តួចតូចចិត្តសម្រេចលេបថ្នាំងងុយដេកសម្លា_ប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល…
ភ្នំពេញ៖ យុវតីម្នាក់ខឹងយាយស្ដីបន្ទោសឲ្យស្រាប់តែតូចចិត្តគិតខ្លី ហើយទិញថ្នាំងងុយដេក២បន្ទះមកលេបសម្លា_ប់ខ្លួន បណ្ដាលឲ្យស្លា_ប់បាត់បង់ជីវិ_តនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះស្ថិតនៅក្នុងបុរីពិភពថ្មី២ ផ្លូវលេខ៣ ផ្ទះលេខ២៤៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ។
តាមប្រភពីក្រុមគ្រួសារបានឲ្យដឹងថា យុវតីខាងលើនោះឈ្មោះស្រ៊ុន យ៉ាហ្សេទីន អាយុ១៧ឆ្នាំ មុខរបរសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស ស្នាក់នៅជាមួយជីដូនក្នុងផ្ទះកើតហេតុខាងលើ។នាងជាក្មេងកំព្រាម្ដាយមានតែឪពុករស់នៅផ្សេង ហើយនាងបានរស់នៅជាមួយជីដូនតាំងពីនាងតូចមកម្ល៉េះ និងមួយរយៈពេលចុងក្រោយនេះឪពុកបានជួយផ្ដល់ប្រាក់សម្រាប់ការរៀនសូត្រផងដែរ។
ក្រុមគ្រួសារដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជីដូនបានស្ដីបន្ទោសឲ្យបន្តិចបន្តួច ជាហេតុធ្វើឲ្យយុវតីរូបនោះតូចចិត្ត ហើយបានឡើងទៅដេកនៅក្នុងបន្ទប់ឡៅតឿ បន្ទាប់មកបានលេបថ្នាំងងុយដេកអស់២បន្ទះបណ្ដាលឲ្យស្លា_ប់។ចំណែកជីដូនក្រោយពីចៅដេកយូរពេក គាត់បានឡើងទៅគោះទ្វារហៅតែអត់ឮឆ្លើយ លុះពេលបើកទ្វារមើលស្រាប់តែឃើញចៅស្រីស្លា_ប់បាត់ទៅហើយ ។ទើបមានការភ្ញាក់ផ្អើលរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ រួចនាំយកស_ពទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកថ្លឹង ៕













